ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០១ នេះ អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀងក្រមិចក្រមើម បានមានទុក្ខជាទំងន់ ខណៈដែលបងស្រីបង្កេីតជាទីស្រលាញ់បានទទួលមរណភាពធ្វើឲ្យតារាចម្រៀងរូបនេះ រួមទាំងក្រុមគ្រួសារ មានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។
សូមជម្រាបថា បងស្រីបង្កេីតរបស់អ្នកនាង ឆ័យលី ដាឡែន បានគាំងបេះដូងស្លា ប់នៅតាមផ្លូវ បន្ទាប់ពីត្រលប់មកពីលេងភ្លេងខ្មែរនៅឯខេត្តបាត់ដំបង។ ជាមួយគ្នានេះ អ្នកនាង ឆ័យលី ដាឡែន ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍សោកសៅដោយមានខ្លឹមសារថា៖«បងក្រោកមកវិញមក គ្រួសារយេីងទេីបតែបាត់បង់ប៉ាមួយទេ បងកុំទៅមួយទៀតអី គ្រួសារយេីងទេីបដេីរជុំគ្នាថ្ងៃមុនទេ ពួកយេីងទេីបបានសប្បាយទេ បងឮខ្ញុំហៅអត់? តេីបានអ្នកណាពិភាក្សាជាមួយខ្ញុំទៀតពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំទទួលយកមិនបានទេ ខ្ញុំគេងមិនលក់ទេ បិតភ្នែកឃេីញតែបងស្រី បងមកវិញមក ទេវតាអេីយអោយបងស្រីខ្ញុំវិញមក»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូប បានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់បងស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕