ពិតជាមិននឹកស្មានដល់ថា! ភ្នំឱរ៉ាល់មានលក្ខណៈពិសេសជាច្រើន ដែលលោកអ្នកអាចនឹងមិនបានដឹង

តាមពិត​ពាក្យ​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំ​ឱ​រ៉ា​ល់ គឺជា​ឈ្មោះ​ជួរ​ភ្នំ​ដ៏​វែង​ដែលមាន​កំពូល​ជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ នេះ​ជាការ​បញ្ជាក់​របស់លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈឺ​ន ឆី​ម ដែលជា​អ្នក​នាំ​ភ្ញៀវ​ជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ភ្ញៀវ​បរទេស​ឡើង​ជួរ​ភ្នំ​ឱ​រ៉ា​ល់​តាំងពី​ឆ្នាំ​២០០៤​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្រៅពីទេសភាពធម្មជាតិដ៏ស្រស់ត្រកាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំឱរ៉ាល់ក៏នៅមានប្រភេទសត្វព្រៃកម្រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាច្រើនប្រភេទ ដូចជា សត្វដំរី ខ្ទីង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គោព្រៃ ខ្លាធំ ខ្លាឃ្មុំ និងសត្វម្រឹគដទៃទៀតផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាំភ្ញៀវឡើងភ្នំដ៏ជំនាញម្នាក់មិនបានឃើញសត្វព្រៃទាំងនេះផ្ទាល់ទៀតនោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺបានឃើញត្រឹមតែដានជើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬស្នាមក្រចកជើងពួកវាប៉ុណ្ណោះ នេះជាភស្តុតាងបញ្ជាក់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សត្វព្រៃទាំងនេះនៅមានវត្តមាននៅឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ទោះជាមិនបានឃើញម្រឹគព្រៃទាំងនោះដោយផ្ទាល់ច្រើនដូចពីមុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែអ្នកទេសចរនៅតែអាចពើបប្រទះ និងគយគន់ប្រភេទសត្វព្រៃតូចៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬបក្សីតូចធំៗជាច្រើនប្រភេទ រួមទាំងសត្វកំប្រុកផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ហើយអាកាសធាតុនៅលើភ្នំឱរ៉ាល់ត្រជាក់ល្ហឹម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្យល់ត្រសៀកៗ ហើយមានពពករសាត់ជិតៗខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលធ្វើឲ្យអ្នកទេសចរប្លែកភ្នែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងស្រស់ស្រាយអារម្មណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Related posts

Leave a Comment