អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ។ លោកស្រី មិនត្រឹមតែជោគជ័យខ្លាំងក្នុងមុខជំនួញជាច្រើនមុខរបស់ខ្លួនប៉ុណ្ណោះទេ ថែមទំាងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរសប្បុរសធម៌ ដែលលោកស្រី និងស្វាមី បានធ្វើកន្លងមកជាហូរហែ មិនដែលដាច់ឡើយ តាមទឹកចិត្តជ្រះថ្លា ប្រកបដោយក្តីសប្បាយរីករាយ។
ក្រៅពីមុខជំនួញ ចែដាណា និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាលំហែកាយ ជាមួយគ្រួសារ និងខ្លួនឯង ទៅតាមទីកន្លែងជិតឆ្ងាយ មើលទៅក៏មានក្តីសុខជំនួសដែរ។ចំណែកម្សិលមិញនេះ នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញប្អូនស្រីម្នាក់បានគូររូប លោកស្រី ទ្រី ដាណា និងស្វាមី ព្រមទំាងភ្ជាប់សារបែបនេះថា “អ៊ុំប្រុស អ៊ុំស្រី ខ្ញុំចូលចិត្តអ៊ុំទាំងពីរ បានជាគូររូបអ៊ុំ បើដូចមិនដូច សុំអ៊ុំកុំខឹង បើសិនពុកម៉ែបងប្អូនចូលចិត្ត ស៊ែរម្នាក់មួយផង”។
កាន់តែភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍បំផុតនោះ គិតត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ នេះ រូបគំនូរនេះ មានគេស៊ែរជាង១ម៉ឺនដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ អមដោយសារសរសើរ ចំពោះស្នាដៃក្មេងស្រីម្នាក់នេះថែមទៀត។
ក្នុងនោះ សូម្បីតែ លោក ឧកញ៉ា ហុីង បញ្ញារិទ្ធ (ពូម៉ៅ ) ដែលត្រូវជា ស្វាមី លោកស្រី ទ្រី ដាណា ក៏បង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយឃើញរូបនេះផងដែរ ព្រមទំាងបានស៊ែរគំនូរនេះ ហើយថ្លែងថា “អរគុណទឹកចិត្តក្មួយ ដែលខំគូររូបអ៊ុំ និង ភរិយាអ៊ុំ ។ អ៊ុំសុំសរសេីរនូវទឹកដៃក្មួយ ដែលគូរបានដូច ហេីយអ៊ុំពិតជាស្រលាញ់រូបហ្នឹងណាស់។”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបគំនូរ ដែលក្មេងស្រីម្នាក់នេះ បានគូរឲ្យ ចែដាណា និងពូម៉ៅ ទំាងអស់គ្នា ៖