កាលពីវេលាម៉ោង ៨៖៤៥នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានហេតុកា រណ៍ គ្រោះ ថ្នា ក់ចរា ចរណ៍ មួយបានកើតឡើង ដែល ប ង្ក ឡើង ដោយរថយន្ដមួយគ្រឿងម៉ាក Toyota Alphard ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004 បេីកបរដោយបុរសម្នាក់ (ពុំទាន់ស្គាល់អត្ដសញ្ញាណ) ក្នុងស្ថានភា ពស្រ វឹ ង រួចក៏ទៅប៉ះនឹងរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម (រងការខូតខាតបន្ដិចបន្ដួច)
ប៉ុន្ដែមិនព្រមឈប់ដោះស្រាយ បែរជាបន្តបេីក រត់ គេ ច ក៏ជ្រុលទៅ បុ ក រះម៉ូតូ២គ្រឿងផ្សេងទៀត ម៉ាក Honda Dream និងម៉ូតូ Scoopy ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1II-9166 បណ្ដាលឲ្យនារីម្នាក់ជាម្ចាស់ម៉ូតូ Scoopy ស្លា ប់ បាត់ បង់ ជីវិត យ៉ាងអា ណោច អធ ម៍ ជាទីបំផុត ចំណែកឯមនុស្ស៣នាក់ផ្សេងទៀត ទទួលរង រ បួស ស្រាល។ ហេ តុ កា រណ៍ មួយនេះ បានកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារី រង គ្រោះ ដែលបានស្លា ប់ បាត់ បង់ ជីវិត ក្នុង ហេ តុកា រណ៍ ខាងលើនេះ មានឈ្មោះ លឹម ស្រីហេង អាយុប្រហែល ២៨ឆ្នាំ។ អ្វីដែលកាន់តែអាណិតអាសូរជាពន់ពេក ចំពោះ ស ព គឺនារីរង គ្រោះ គាត់មានគូដណ្ដឹង និងជិតដល់ថ្ងៃរៀបមង្គលការទៅហើយ ប៉ុន្ដែមិនគួរណាជួបរឿង អកុ សល បែបនេះសោះឡើយ។
ជាមួយគ្នានេះដែរ ស្រ្ដីជាម្ដាយ នៃ ស ព ដែលគាត់ប្រើប្រាស់គណនី ហ្វេសប៊ុក មានឈ្មោះ ម៉ាក់ អាហេង បានស្រែកទ្រហោយំអោប ស ព កូនទាំងសោកស្ដាយ និងបានបង្ហោះសារឃ្លា ទាំងក្ដីឈឺ ចាប់ថា៖”កូនស្រីម្តាយ ស្លា ប់ ហើយ កូនមាសម្តាយ កូនជាពេជ្រតែ១ កូនមកវិញណាកូន”។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមក អ ន្ដ រា គមន៍ និងបានប្រគល់ ស ព ជន រង គ្រោះ ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើពិធីបុណ្យ តាមប្រពៃណី។