មានសំណាងជាងអ្នកខ្លះទៀត! មាន់គកមួយក្បាលមានម្ចាស់ជាស្រីស្អាត មើលថែយ៉ាងយកចិត្ដទុកដាក់ ដូចកូនប្រុសចឹង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ ជារឿងធម្មតាទៅហើយ ការដែលមនុស្សភាគច្រើនមានសត្វចិញ្ចឹមជាគ្នា នៅពេលពួកគេរីករាយ ឬឯកា ព្រោះបើតាមរបាយការណ៍បានឲ្យដឹងថា សត្វចិញ្ចឹមអាចជួយបំបាត់ភាពតានតឹង ឬជួយកាត់បន្ថយកម្រិតស្ដ្រេសរបស់មនុស្សបានផងដែរ។ ហើយនាពេលបច្ចុប្បន្ន មនុស្សភាគច្រើនចូលចិត្ដជ្រើសយកសត្វសុនខ ឬឆ្មា មកធ្វើជាសត្វចិញ្ចឹម ប៉ុន្ដែអាចជាករណីដ៏កម្រចំពោះសត្វមាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង សហគ្រិនវ័យក្មេងជនជាតិថៃម្នាក់ ឈ្មោះ Jajah Veganerie បានជ្រើសរើសយកសត្វមាន់ធ្វើជាសត្វចិញ្ចឹម ដែលបច្ចុប្បន្នវាមានឈ្មោះថា Jok អាយុ៤ឆ្នាំ និងទម្ងន់ ៤.៥គីឡូក្រាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅពេលគេចោទសួរថា តើមូលហេតុអ្វីបានជា Jajah ជ្រើសរើសយកសត្វមាន់មកធ្វើជាចិញ្ចឹមបែបនេះ នាងរៀបរាប់ថា នាងបានមើលថែ Jok តាំងពីតូចមកម្ល៉េះ បន្ទាប់ពីប្រទះឃើញវារងរបួសនៅក្បែរអគារមួយក្នុងទីក្រុងបាងកក ប្រទេសថៃ។ គ្មានអ្នកណាដឹងថាកូនមាន់តូចនេះមកពីណាទេ ហើយពេលនោះដែរ នាងបានឃើញបុរសម្នាក់ហាក់ដូចជាមានបំណងមិនល្អលើវា ដូច្នេះដោយសារសេចក្ដីអាណិតអាសូរ នាងក៏សម្រេចចិត្ដជួយសង្គ្រោះ និងចិញ្ចឹមវាតាំងពីពេលនោះមកតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jajah បានឲ្យដឹងដែរថា មាន់របស់នាងចូលចិត្ដស៊ីស្វាយ សណ្ដែក និងពោត មិនត្រឹមតែប៉ុណ្ណោះវាក៏ចូលចិត្ដជិះឡានផងដែរ។ ហើយជារៀងរាល់ថ្ងៃ វាដេកនៅលើគ្រែពូកយ៉ាងទន់ល្មើយ នៅខាងមុខបន្ទប់គេងរបស់នាង។

ម្ចាស់មាន់រូបនេះ បាននិយាយថា​ នាងរីករាយណាស់ដែលមាន Jok ជាសត្វចិញ្ចឹម ហើយវាបានធ្វើឲ្យនាងដឹងថាមាន់មិនខុសពីសុនខ និងឆ្មានោះទេ វាក៏ចង់បានការស្រលាញ់ពីយើងដែរ។ ហើយ វាបានធ្វើឲ្យគ្រួសាររបស់នាងស្រស់បំព្រង និងរីករាយជាងមុន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Related posts

Leave a Comment