សែ នអាណិត!​ មេនឹងកូ នខ្លាឃ្មុំ២ក្បា ល​ បានបុ កជាមួយយន្តហោះ ហើយភ្លាមៗនោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាមេរិក៖ នៅក្នុងការប៉ះទង្គិចគ្នាដ៏ចម្លែ កមួយ យន្តហោះមួយគ្រឿងបានបុកនិងស ម្លា.ប់សត្វខ្លាឃ្មុំពណ៌ត្នោតមួយក្បាល នៅពេលកំពុងចុះចតនៅអាកាសយានដ្ឋាន Yakutat Airport នៅក្នុងរដ្ឋអាឡាស្កា កាលពីថ្ងៃសៅរ៍។ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានឲ្យដឹងថា ជើងហោះហើរ Alaska Airlines Flight 66 បានធ្វើដំណើរពីក្រុង Cordova ទៅកាន់តំបន់ Yakutat នៅពេលអាកាសយានិកបានឃើញសត្វខ្លាឃ្មុំពីរក្បាលកំពុងរត់កាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្បាលម៉ាស៊ីនផ្នែកខាងឆ្វេងរបស់យន្តហោះត្រូវបានខូចខាត ក្នុងការប៉ះទង្គិ ចគ្នា ហើយអ្នកបច្ចេកទេសថែទាំកំពុងធ្វើការជួសជុលយន្តហោះនេះ។ មានអ្នកដំណើរ៦នាក់លើយន្តហោះ នៅពេលនោះ ប៉ុន្តែមិនត្រូវបានគេរាយការណ៍ថា មានអ្នករ ងរបួ សនោះទេ។ លោក Sam Dapcevich មន្ត្រីទទួលបន្ទុកព័ត៌មានសាធារណៈនៃមន្ទីរគមនាគមន៍និងដឹកជញ្ជូនសាធារណៈរដ្ឋអាឡាស្កាបាននិយាយថា បន្ទាប់ពីទទួលបានព័ត៌មានអំពីឧ.ប្បត្តិហេ តុនេះ ក្រុមអ្នកថែរក្សានិងប្រតិបត្តិការនៅអាកាសយានដ្ឋាន បានយកសា កស.ពខ្លាឃ្មុំចេញ ហើយបានទុកវានៅនៅក្នុងឃ្លាំងផ្ទុកទំនិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែខាងនាយកដ្ឋាន Alaska Department of Fish and Game បានទាក់ទង ដើម្បីរៀបចំឲ្យត្រឹមត្រូវ ចំពោះការទុកដាក់សា កស.ពខ្លាឃ្មុំនេះ។ អាកាសយានិកត្រូវបានបណ្ដុះបណ្ដាលដោយក្រសួង ក្នុងការប្រើប្រាស់បច្ចេកវិទ្យានិងយានយន្ត ដើម្បីរារាំងសត្វមិនឲ្យចូលមកក្បែរ ដែលរំខានដល់ប្រតិបត្តិការយន្តហោះ។ កាលពីមុន អាកាសយានិកបានឃើញសត្វខ្លាឃ្មុំពីរនៅក្នុងតំបន់នេះ ហើយគេជឿថា ពួកវាគឺជាមេនិងកូន។ នៅថ្ងៃកើតហេតុ ក្រុមអាកាសយានិកបានប្រាប់ថា មិនបានឃើញសត្វព្រៃផ្សេងៗ កំឡុងពេលប្រតិបត្តិការបោសសម្អាតព្រិលនោះទេ៕

Related posts

Leave a Comment