មិចចឹង!!ស្រីស្អាតរងប្រតិ កម្ម និងជេ រប្រទេ ចពីអ្នកលក់អនឡាញ ចេញមុខសំពះសុំទោ សទាំងទឹកភ្នែ កហូររហា ម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះអ្នកលក់អនឡាញ និងតំណាងចែកចាយលើបណ្ដាញសង្គមជាច្រើន បានផ្ទុះការប្រតិកម្មជាខ្លាំងជុំវិញវីដេអូស្រីស្រស់ម្នាក់ Live សាកល្បងផលិតផលស្រ្ពៃវីតាមីនបាញ់ភ្លាមសភ្លាម ដើម្បីប្រម៉ូតជូនអ្នកលេងបណ្ដាញសង្គមជ្រាបច្បាស់ពីគុណភាព និងអត្ថប្រយោជន៍ដោយរៀបរាប់ជាហូរហែ រហូតជ្រុលមាត់ពោលពាក្យធ្ងន់ៗហាក់មាក់ងាយគុណភាពផលិតផលឡេលាបខ្លួនរបស់អ្នកលក់អនឡាញផ្សេងៗទៀតដោយមិនបានដឹងខ្លួនថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មិនបាច់ប្រើឡេលាយទេអូន គេលែងប្រើឡេលាយឡេបញ្ឆោតហើយអូនសម័យនេះគេប្រើតែស្ព្រៃវីតាមីនទេអូនអ្នកលក់អនឡាញមួយណាក៏គេប្រើដែរ អ្នកលក់អនឡាញអូនឯងឃើញសៗហ្នឹងគេប្រើស្ព្រៃវីតាមីនរបស់បងទេអ្នកលក់ឡេហាមុនគេ Live លក់ឃើញសៗគេបាញ់តែអាហ្នឹងទេ ប្រយ័ត្នចាញ់បោកអ្នកលក់អនឡាញគេទិញរបស់បងយកទៅបាញ់ទេ សម័យនេះហើយគ្មានអ្នកណានៅប្រើឡេលាយទេ ប្រើទៅខូចក្រលៀន ខូចថ្លើម ប៉ះពាល់ស្បែកអូនឯងទៀត »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរងនូវការជេរប្រមាថតិះដៀលយ៉ាងចាស់ដៃពីអ្នកលក់អនឡាញជាច្រើននាក់ ជុំវិញពាក្យសម្ដីមើលងាយផលិតផលអ្នកផ្សេងចំៗរបស់ស្រីស្អាតម្នាក់ដែលគេស្គាល់ថា មានឈ្មោះ វី ជាអ្នកថតវីដេអូអប់រំខ្លីៗលើបណ្ដាញសង្គមនេះ គេក៏ឃើញនាងបាន ចេញមុខ Live វីដេអូយំសស្រាក់ ព្រោះដឹងកំហុសខ្លួន ព្រមទាំងលើកដៃសំពះសុំទោសជាសាធារណៈដល់អ្នកលក់អនឡាញ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយដាក់ចំណងជើងធំៗគួរឲ្យអាណិតជាពន់ពេកថា«ហេតុអីអត់ទុកផ្លូវអោយខ្ញុំរស់ចឹង ចង់អោយខ្ញុំស្លាប់មែន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងវីដេអូនោះនាងបានរៀបរាប់ទាំងទឹកភ្នែកហូររហាមថា៖ «ខ្ញុំមានម្រាមដៃ១០ សុំទោសទៅដល់បងប្អូនទាំងអស់គ្នាដែលលក់អនឡាញ ប្រជាជនទាំងអស់ដែលរស់នៅប្រទេសខ្មែរ បើខ្ញុំនិយាយទៅប៉ះពាល់ដល់អ្នកទាំងអស់គ្នាខ្លាំង ឲ្យខ្ញុំសុំទោស ហើយខ្ញុំក៏អត់ចង់និយាយចឹងដែរ ខ្ញុំអត់មានចេតនាទេ ខ្ញុំគ្រាន់តែចង់លក់ឲ្យដាច់ ទើបខ្ញុំចេះតែនិយាយទៅ រាងជ្រុលខ្ញុំសុំទោសដល់បងៗទាំងអស់គ្នា ខ្ញុំសុំទោស»៕

Related posts

Leave a Comment