ប្តងនេះផ្អើលឆោឡោពេញប្រទេស!! កូវីដបំលែងខ្លួនថ្មីផ្ទុះពេក ពលរដ្ឋប្រេស៊ីល ទិញបំពង់អុកស៊ីសែនផ្ទាល់ខ្លួន ដើម្បីជួយសង្គ្រោះក្រុមគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់​ញាតិ​របស់​អ្នក​ជំងឺ​កូវីដ-១៩ នៅ​ប្រទេស​ប្រេស៊ីល បាន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​រាប់​ម៉ោង ដើម្បី​នាំ​យក​បំពង់​អុកស៊ីសែន​ទៅ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ ខណៈ​វីរុស​កូវីដ-១៩ បំលែង​ខ្លួន​ថ្មី កំពុង​ផ្ទុះ​រាលដាល​ឆ្លង​ខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋ Amazonas បច្ចុប្បន្ន​កំពុង​រង​ការ​រាលដាល​ឆ្លង​ខ្លាំង​នៃ​វីរុស​បំលែង​ខ្លួន​ថ្មី ហើយ​ក្រុម​គ្រូពេទ្យ​នៅ​ក្រុង Manaus ដែល​ជា​ក្រុង​ធំ​បំផុត​ប្រចាំ​ព្រៃ​អាម៉ាហ្សូន បាន​បង្ខំ​សម្រេច​ចិត្ត​ជ្រើស​អ្នក​ជំងឺ​ណា​គួរ​តែ​ទទួល​បាន​បំពង់​អុកស៊ីសែន​សម្រាប់​ប្រើប្រាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ហេតុ​នេះ​ហើយ តាំង​ពី​ព្រលឹម​ទល់​ព្រលប់ សមាជិក​គ្រួសារ​នៃ​អ្នក​ជំងឺ​បាន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ក្រៅ​កន្លែង​បញ្ចូល​អុកស៊ីសែន ក្រោម​ភ្លៀង​រលឹម​នៅ​ថ្ងៃ​អង្គារ ទី ១៩ ខែ​មករា ឆ្នាំ ២០២១ កន្លង​ទៅ។ នៅ​ទីនោះ ពួកគេ​បាន​នាំ​គ្នា​យក​បំពង់​អុកស៊ីសែន​ពណ៌​បៃតង ដើម្បី​ទៅ​បញ្ចូល​អុកស៊ីសែន យក​ទៅ​សង្គ្រោះ​ជីវិត​សាច់ញាតិ​របស់​ពួកគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ពុធ ទី ២០ ខែ​មករា ឆ្នាំ ២០២១ នេះ ប្រទេស​ប្រេស៊ីល​មាន​អ្នក​ឆ្លង​កូវីដ​រហូត​ដល់ ៨ ៥៧៥ ៧៤២ នាក់​ហើយ ខណៈ​អ្នក​ស្លាប់​មាន​រហូត​ដល់ ២១១ ៥១១ នាក់ (ចំនួន​ច្រើន​បំផុត​បន្ទាប់​ពី​សហរដ្ឋអាមេរិក) ៕

Related posts

Leave a Comment