ក្រោយឃើញប្រកាសបែបនេះ, កញ្ញា សេង រដ្ឋា អត់ចាំយូរទេ ក៏តបវិញ ថា “ខ្ញុំពិតជាមិនអាចទទួលយកបាន នៅអ្វីដែលអ្នកគ្រប់គ្រងកម្មវិធី បានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំ នៅលើបណ្តាញសង្គម, ខ្ញុំនឹង…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ កម្មវិធីការប្រកួត Miss Grand Cambodia 2020 បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ។ ក្នុងនោះម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីនេះ គឺបានទៅលើ កញ្ញា សេង រដ្ឋា។ ហ្វេសប៊ុកផេក “Miss Grand Cambodia” បានបញ្ជាក់បន្ថែមថា “សូមចូលរួមអបអសាទរដល់ Miss Grand កំពង់ធំ កញ្ញា សេង រដ្ឋា បានក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia 2020″។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ នេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ហ្វេសប៊ុកផេក Miss Grand Cambodia បានប្រកាសនៅក្នុងហ្វេសប៊ុកខ្លួនថា “ដើម្បីសម្របសម្រួលភាគីទាំង២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញ កញ្ញា សេង រដ្ឋា មកចូលរួមដោះស្រាយបញ្ហា ដែលកើតឡើងកន្លងមក តាមសន្តិវិធី នៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយ តាមសន្តិវិធី ទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរ មេធាវីខាងក្រុមហ៊ុន នឹងចេញលិខិតកោះហៅ កញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ ប៉ុន្តែបើ កញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុន នឹងធ្វើការតាមផ្លូវច្បាប់សម្រេចដកហូតតំណែង របស់កញ្ញា ដោយស្វ័យប្រវត្តិ ខាងក្រុមហ៊ុន នឹងធ្វើសន្និសីទសារព័ត៌មាន តាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំងពីរ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ អត់ចាំយូរឡើយ កញ្ញា សេង រដ្ឋា ក៏បានបង្ហោះសារក្នុងហ្វេសប៊ុកខ្លួនភ្លាមៗថា “សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាន នៅអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយព័ត័មានជាសាធារៈបែបនេះ។

ខ្ញុំនឹងធ្វើតាមអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក (ដក តំណែង) ហើយអ្វីដែលខ្ញុំធ្វើបាននៅពេលនេះ គឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីទកាសែតតែមួយគត់ ដែលនឹងប្រព្រឹត្តឡើងដោយមានកាលបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life “៕

Related posts

Leave a Comment