ភ្នំពេញ៖ ព្រឹកព្រលឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ភ្លៀងបានបង្អុលមួយមេធំនៅចំកណ្ដាលទីក្រុង ធ្វើឲ្យនៅតាមតំបន់ខណ្ឌមួយចំនួនមានការលិចលង់ផ្លូវយ៉ាងដំណំ ព្រោះតែប្រព័ន្ធលូមានការស្ទះហូរមិនទាន់ ដែលជាហេតុធ្វើឲ្យមានការលិចលង់បែបនេះ។
ជាក់ស្ដែងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកំណាត់ផ្លូវលំមួយត្រូវបានទឹកលិចត្រឹមជង្គង់ ធ្វើឲ្យបងប្អូនមួយចំនួនមានការពិបាកក្នុងការធ្វើដំណើរ ព្រោះតែម៉ូតូរលត់ធ្វើឲ្យពួកគេត្រូវចុះបណ្ដើរ។ មិនត្រឹមតែក៏ឃើញមានសម្រាមអណ្ដែតពាសពេញដងផ្លូវផងដែរ ៕