ស័ក្តិសម​ណាស់ ! ផ្ទុះការពេញចិត្តយ៉ាងខ្លាំង ក្រោយដឹងថា លោកស្រី ទ្រី ដាណា និងស្វាមី ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ថ្នាក់ជាតូបការ, ដល់ថ្នាក់ ម្នាក់ៗ ចូល comment ទំាងក្តីរំភើបជំនួស នូវពាក្យបែបនេះ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ។ លោកស្រី មិនត្រឹមតែជោគជ័យខ្លាំងក្នុងមុខជំនួញជាច្រើនមុខរបស់ខ្លួនប៉ុណ្ណោះទេ ថែមទំាងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរសប្បុរសធម៌ ដែលលោកស្រី និងស្វាមី បានធ្វើកន្លងមកជាហូរហែ មិនដែលដាច់ឡើយ តាមទឹកចិត្តជ្រះថ្លា ប្រកបដោយក្តីសប្បាយរីករាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមុខជំនួញ ចែដាណា និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាលំហែកាយ ជាមួយគ្រួសារ និងខ្លួនឯង ទៅតាមទីកន្លែងជិតឆ្ងាយ មើលទៅក៏មានក្តីសុខជំនួសដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកព្រឹកមិញនេះ នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងបង្ហោះសារចូលរួមអបអរសាទរយ៉ាងច្រើនស្ទើរមិនគួរឲ្យជឿ ក្រោយទទួលបានដំណឹងដ៏ពិសេសមួយ គឺ លោកស្រី ទ្រី ដាណា និងស្វាមី ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយរបស់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“សូមអបអរសាទរ លោកក្មួយឧកញ៉ា ហ៊ីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ ) និង ក្មួយស្រី ទ្រី ដាណា ដែលបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ដល់ក្មួយទាំងពីរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនរបស់លោកស្រី ទ្រី ដាណា និងស្វាមី បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ព្រមទំាងបានចូល comment ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជូនពរឧកញ៉ារកស៊ីកាន់តែរីកចម្រើនទៅមុខ មានសុភមង្គលក្នុងគ្រួសារ ហើយបន្តការងារដល់សង្គម ដើម្បីយើងទាំងអស់គ្នា, ចូលរួមអបអរសាទរ បងប្រុស បងស្រី ទាំងពីរ, ស័ក្តិសម​នឹងទទួលណាស់, ពេញចិត្តណាស់, សូមចូលរួមអបអរសាទរ បងទាំងពីរ, សុំចូលរួមត្រេអរបងទាំងពីផងសាងល្អបានល្អណាបង, អំពើល្អបានផ្តល់អោយលោកទាំងពីរហើយជូនពរមានសេចក្តីសុខរហូតហេង ហេង ៗៗៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់ សុទ្ធសឹងតែពេញចិត្តយ៉ាងក្រោយឃើញ លោកស្រី ទ្រី ដាណា និងស្វាមី ទទួលបាន៕

Related posts

Leave a Comment