បម្រាមដូនតាខ្មែរ! ហាមផ្សំដំណេក សង់ផ្ទះ កប់ខ្មោច ដាច់ខាត កុំធ្វើក្នុងថ្ងៃទាំងនេះឲ្យសោះ បើមិនចឹងទេច្បាស់ជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់ជំនឿរមិនប្រាកដថាល្អ ឬអាក្រក់ទាំងអស់នោះទេ ។ នេះគ្រាន់តែជាសាមួយ សម្រាប់ចែករំលែកឲ្យបងប្អូនបានដឹងអំពីជំនឿរចាស់ពីដូនតាខ្មែរយើងប៉ុណ្ណោះ។បើតាមទំនៀមពីចាស់បុរាណ ដូនតាខ្មែរយើង តែងតែជឿរថា នៅតាមថ្ងៃនីមួយៗ គឺមានថ្ងៃដែលល្អ និងអាក្រក់ ដោយសារតែបែបនេះហើយទើបមានការហាមប្រាមកូនចៅមិនឱ្យធ្វើកិច្ចការ ឬពិធីផ្សេងៗនៅក្នុងថ្ងៃទាំងនេះទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចជាក់ស្ដែងក្នុងពិធីបុណ្យសព ការកប់ខ្មោច ឬដុតខ្មោច មិនមែនចេះតែធ្វើផ្ដេសផ្ដាសនោះទេ។ ខាងក្រោមនេះ ជាបម្រាមមួយចំនួនរបស់ដូនតាខ្មែរ ហាមធ្វើដាច់ខាត ទៅតាមថ្ងៃនីមួយដូចខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃច័ន្ទ ៖ គឺមានន័យស្មើ នឹងចុះផ្លូវ តាមបម្រាមពីបុរាណ ហាមដាច់ខាតលើកផ្លូវក្នុងថ្ងៃច័ន្ទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គារ ៖ គឺតាមទំនៀមទម្លាប់ ជំនឿតាំងពីបរមបុរាណ ថ្ងៃអង្គារ មានន័យថា ចុះភ្លើង ហាមដុតខ្មោច ដាច់ខាត ក្នុងថ្ងៃអង្គារនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃពុធ ៖ គឺមានន័យស្មើ នឹងចុះភូមិ តាមជំនឿ ហាមដាច់ខាត លើកភូមិធ្វើលំនៅឋានក្នុងថ្ងៃពុធនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃព្រហស្បតិ៍ ៖ គឺមានន័យស្មើ នឹងចុះព្រៃ បម្រាមពីបុរាណ ហាមដាច់ខាត កាប់ឈើ ឬទិញឈើព្រៃសង់ផ្ទះ ក្នុងថ្ងៃព្រហស្បតិ៍នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃសុក្រ ៖ គឺមានន័យស្មើ នឹងចុះដំណេក បម្រាមពីបុរាណ ហាមផ្សំដំណេក ដាច់ខាតក្នុងថ្ងៃសុក្រនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃសៅរ៍ ៖ គឺមានន័យស្មើនឹង ចុះទឹក ហាមចុះរកស៊ីតាមផ្លូវទឹក ដាច់ខាត ក្នុងថ្ងៃសៅរ៍នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃអាទិត្យ ៖ គឺជំនឿពីបុរាណ ថ្ងៃអាទិត្យមានន័យថា ចុះក្ដៅ ដូច្នេះហាមកប់ខ្មោចក្នុងថ្ងៃអាទិត្យ ព្រោះអាចនាំរឿងហេតុមិនល្អ កើតឡើង ព្រលឹងខ្មោចមិនអាចទៅកាន់សុគតិភពនោះទេ។

សូមបញ្ចាក់ផងដែរថា ៖ រាល់ការជឿរ សូមមេត្តាបងប្អូនជឿរ ដោយមានការពិចារណា និងមានសតិឲ្យបានគ្រប់គ្រាន់ បើយល់ថាសមហេតុសមផល ចាំជឿរ។ប៉ុន្តែទោះជាយ៉ាងណាក្ដីសម្រាប់បងប្អូនខ្មែរយើងមួយជំនួន ដែលគាត់មិនជឿរជំនឿរដែលបន្សល់ទុកពីចាស់បុរាណទាំងនេះ ក៏បងប្អូនពុំគួរប្រមាថដែរ គ្រាន់តែបងប្អូនធ្វើនូវអ្វីដែលខ្លួនយល់ថាត្រូវនិងមិនប៉ះពាល់ដល់គេទៅបានហើយ។បើបងប្អូនយល់ថាមានប្រយោជន៏ក៏សូមបងប្អូនជួយស៊ែរចែករំលែកឲ្យអ្នកដទៃបានដឹងផង៕

Related posts

Leave a Comment