សូមចូលរួមរំលែកទុក្ខផង!! លោកវេជ្ជបណ្ឌិត Bart Jacobs លះបង់ជាង ២០ឆ្នាំ ដើម្បីសុខភាពប្រជាជនខ្មែរ បានលា ចា កលោកហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

” អរគុណគ្រប់យ៉ាងDr. Bart Jacobs ដែលលោកលះបង់ គ្រប់យ៉ាងចំពោះកម្ពុជា ចុងបញ្ចប់នៃជី វិតដែលលោកលះបង់ សូម្បីតែរោងបុណ្យក៏មិនទាន់មានស.ពនៅឡេីយ ពិតជាសង្វែកណាស់។ លោកហត់ហេីយ សូមលោកសំរាកដោយស្ងប់ចុះ។ លោកនិងបានត្រឡប់មកផ្ទះលោកវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ពួកយេីងនឹងរង់ចាំទទួលរូបកាយលោកមកធ្វេីបុណ្យតាមប្រពីណីខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះនាងខ្ញុំ សូមសង្ខេបសា្នដៃការងាររបស់លោកបណ្ឌិត បាត ចាកុប ក្នុងប្រទេសកម្ពុជា Brief past performance in Cambodia of Dr. Bart Jacobs

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិតបាត ចាកុប កើតនៅខែកុម្ភៈ ឆ្នាំ១៩៦៧ នៅទីក្រុងវីលវ៉ូដូ (Vilvoorde) ប្រទេសបែលហ្សិក (Belgium)។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ហើយបានធ្វើការងារនៅប្រទេសកម្ពុជាលើកដំបូង នៅខែមេសា ឆ្នាំ២០០០ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាទីប្រឹក្សាផ្នែកសុខភាពសាធារណៈនៃគម្រោងជំនួយសង្គ្រោះ (Bridging Relief Aid) ដើម្បីកិច្ចអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលថ្នាក់ស្រុកប្រកបដោយចីរភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឆ្នាំ២០០១ លោកបានផ្លាស់ប្តូរការងារទៅស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីពង្រឹងក្រុមអ្នកគ្រប់គ្រងសុខាភិបាលថ្នាក់ស្រុក ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ឲ្យទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព ដោយការចំណាយតិចតួចបំផុត ។ លោកបានបំពេញការងារនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគិរីវង់ ដែលគ្របដណ្តប់ស្រុករដ្ឋបាលចំនួន៤ រហូតដល់ឆ្នាំ២០០៧ ក្នុងគម្រោងពង្រឹងប្រព័ន្ធសេវាសុខាភិបាលសាធារណៈ ដោយប្រើប្រាស់ថវិកាបដិភាគរវាងថវិការាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដែលសម្រេចបានលទ្ធផល ដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្រាស្ត្រីសំរាលកូននៅមូលដ្ឋានសុខាភិបាល កើនឡើងពី៥%ក្នុងឆ្នាំ១៩៩៨ ដល់ ៧៥% ក្នុងឆ្នាំ២០០៨

ខណៈនោះដែរ ភាគរយកុមារដែលបានចាក់ថ្នាំបង្ការកើនឡើងពី៤០% ដល់ ៩២%

ស្ត្រីក្នុងវ័យបន្តពូជ ប្រើប្រាស់ថ្នាំពន្យារកំណើតសម័យទំនើប កើនឡើង ៤ដងពី៩% ដល់ ៣៦% លើសពីនេះទៀត

ជនក្រីក្រងាយរងគ្រោះ ប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាលសាធារណៈ កើនឡើង២០ដង ពី៣% ដល់ ៦១%

លទ្ធផលទាំងនេះសម្រេចបានតាមរយៈសំណុំនៃកិច្ចអន្តរាគមន៍ដែលបានអនុវត្តក្នុងពេលជាមួយគ្នា មានជាអាទិ៍ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពង្រឹងការគ្រប់គ្រង ៖ តាមរយៈការកសាងសមត្ថភាពគ្រប់គ្រងរបស់គណៈគ្រប់គ្រងសុខាភិបាលស្រុកប្រតិបត្តិ និងធ្វើឱ្យពួកគេអាចវាយតម្លៃការអនុវត្តការងាររបស់មូលដ្ឋានសុខាភិបាលដោយប្រតិបត្តិតាមសេចក្តីណែនាំ និងគោលនយោបាយនានាពីថ្នាក់ជាតិ ព្រមទាំងអាចវិនិច្ឆ័យស្ថានភាពមូលដ្ឋានបានល្អប្រសើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ៖ តាមរយៈការអនុវត្តស្របតាមនយោបាយក្នុងថ្នាក់មូលដ្ឋាន និងធ្វើការរួមគ្នាជាមួយមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ឃុំ និងថ្នាក់ស្រុក ។ពង្រឹងគុណភាពសេវាសុខភាព ៖ ដោយធានាការផ្តល់សេវាបង្ការការពារ និងថែទាំសុខភាពចាំបាច់នៅថ្នាក់មូលដ្ឋាន តាមរយៈការចុះដល់មូលដ្ឋាន ពង្រឹងគុណភាពសេវានៅថ្នាក់មណ្ឌលសុខភាព និងពង្រឹងគុណភាពសេវានៅថ្នាក់មន្ទីរពេទ្យបង្អែកឲ្យបានល្អប្រសើរ ដែលជាឆ្អឹងខ្នងរបស់មណ្ឌលសុខភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពង្រឹងការចូលរួមរបស់សហគមន៍ ៖ ប្រើប្រាស់រចនាសម្ព័ន្ធសហគមន៍ដែលមានស្រាប់នៅជុំវិញវត្តអារាម និងអ្នកស្ម័គ្រចិត្តដែលជាប់ពាក់ព័ន្ធ ដូចជាចាស់ទុំ និងអាចារ្យ ដែលមាននៅតាមបន្តវត្តអារាមទាំង៩១ និងវិហារឥស្លាមចំនួន៥ ឲ្យចូលរួមក្នុងការប្រមូលព័ត៌មានត្រឡប់ពីសហគមន៍នូវបញ្ហាទាក់ទងនឹងសុខភាព និងរួមជាមួយអាជ្ញាធរឃុំ និងស្រុក ដោយលើកកម្ពស់គណនេយ្យភាពទៅវិញទៅមក ។លើកកម្ពស់ការអប់រំសុខភាព ៖ ធ្វើឡើងតាមរយៈចាស់ទុំ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំពេទ្យប្រកបដោយគ្រោះថ្នាក់ និង លើកកម្ពស់ការប្រើប្រាស់ឱសថសារវន្ត ព្រមទាំងការរក្សាអនាម័យ និងអាហាររូបត្ថម្ភ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលនិធិសហគមន៍សម្រាប់ប្រជាជនក្រីក្រ ៖ អ្នកស្ម័គ្រចិត្តតាមវត្តបានកៀរគរមូលនិធិពីអ្នកដែលមានជីវភាពធូរធារដើម្បីចំណាយលើសេវាថែទាំសុខភាព ក៏ដូចជាជួយឧបត្ថម្ភមធ្យោបាយធ្វើដំណើរទៅមូលដ្ឋានសុខាភិបាល និងជួយសម្រួលឧបសគ្គផ្នែកហិរញ្ញវត្ថុផ្សេងទៀតចំពោះការថែទាំសុខភាពសម្រាប់ប្រជាជនក្រីក្រ ។សេវាថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជនក្រីក្រ​ ៖ ពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានត្រូវបានកំណត់អត្តសញ្ញាណដោយសហគមន៍ ដើម្បីផ្តល់ជំនួយក្នុងការទទួលបាននូវសេវាសុខភាពដោយឥតគិតថ្លៃនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្រោមមូលនិធិសមធម៌សុខភាពថ្នាក់ជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការផ្តល់ហិរញ្ញប្បទានផ្អែកលើលទ្ធផលនៃការអនុវត្តការងារ ៖ ការប្រើប្រាស់គម្រោងច្នៃប្រតិដ្ឋថ្មី ដូចជា​ ផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដើម្បីដែលអនុវត្តការងារបានល្អ ជាពិសេស ការផ្តល់សេវាសុខភាពនៅតាមតំបន់មានការប្រើប្រាស់សេវាសុខាភិបាលមានកម្រិតទាប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អន្តរាគមន៍ខាងលើ បានផ្តល់ជាគំរូល្អសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តទូទាំងប្រទេស រួមមាន ៖ គំរូនៃការផ្តល់ហិរញ្ញប្បទានផ្អែកលើលទ្ធផលអនុវត្តការងារនៅស្រុកគិរីវង់ត្រូវបានដាក់បញ្ចូលជាផ្នែកមួយក្នុងកម្មវិធី Service Delivery Grants​ (SDG)សព្វថ្ងៃ ។ ហើយធាតុផ្សំជាច្រើននៃដំណើរការនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដោយសហគមន៍ត្រូវបានដាក់បញ្ចូលក្នុងដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ជាតិ ដែលបច្ចុប្បន្នបានកំណត់ជនក្រីក្រចំនួន២.៧លាននាក់ ។ ទទ្ទឹមនឹងនេះដែរ សេវានៅថ្នាក់មណ្ឌលសុខភាពក៏ត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់អត្ថប្រយោជន៍សម្រាប់ប្រជាជនក្រីក្រ របស់មូលនិធិសមធម៌សុខាភិបាលថ្នាក់ជាតិផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីធានាបន្តយន្តការនៃចូលរួមរបស់សហគមន៍ដោយមានវត្តអារាម និងវិហារឥស្លាម ក៏ដូចជា​ យន្តការមូលនិធិសមធម៌សហគមន៍(មសគ.)សម្រាប់ប្រជាជនក្រីក្រ អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលត្រូវបានបង្កើតឡើង ។ អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាពបានពង្រីកវិធីសាស្រ្ត មសគ. នៅតាមមណ្ឌលសុខភាពរហូតចំនួន៤៤០ នៅបណ្តាខេត្តចំនួន១២ ដែលគ្របដណ្តប់ដោយស្រុករដ្ឋបាលចំនួន ៦៣ មានភូមិចំនួន ៥,៤៣៧ មានវត្តចំនួន ១,៨៧៩ និងវិហារឥស្លាមចំនួន ១៧៤ ដែលមានអ្នកស្ម័គចិត្តដែលជាសមាជិករបស់មសគ.សរុបចំនួន១៨,៨៩៦នាក់ បានចូលរួម ដែលភាគច្រើនជាព្រះសង្ឃ អ្នកស្ម័គ្រចិត្តតាមវត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តដទៃទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួនប្រជាជនក្រីក្រសរុបក្នុងតំបន់ទាំងនេះមានចំនួន១,០២២,៩២៥នាក់ ខណៈដែលប្រជាជនក្រីក្រ និងជនងាយរងគ្រោះបំផុតចំនួន ១៣៦,៥៦១នាក់បន្ថែមទៀតទទួលបានការគាំទ្រតាមរយៈហិរញ្ញប្បទានសហគមន៍ រូមមាន ៖ មនុស្សចាស់ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ និងមនុស្សដទៃទៀត អ្នកផ្ទុកមេរោគអេដស៏-របេង ក៏ដូចជាក្មេងកំព្រា ឬគ្រួសារដែលជួបវិបត្តិសេដ្ឋកិច្ច ។ ចាប់ពីឆ្នាំ ២០១៦ តរៀងមក ចំនួនទឹកប្រាក់ប្រចាំត្រីមាសដែលប្រមូលបានពីសហគមន៍នៅតាមខេត្តទាំង១២ នេះមានចាប់ពី ១២,៥០០ ដុល្លារទៅ ៤២,៥០០ដុល្លារអាមេរិក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុងឆ្នាំ ២០០៧-២០១៣ លោកបណ្ឌិត បាត ចាកុប បានបម្រើការងារនៅប្រទេសឡាវ ប៉ុន្តែនៅរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា និងបានផ្តល់ប្រឹក្សាជាយុទ្ធសាស្ត្រសម្រាប់អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព ។ លោកបានវិលត្រឡប់មកប្រទេស​កម្ពុជានៅឆ្នាំ២០១៣ ហើយបច្ចុប្បន្នលោកបានធ្វើការងារជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមានការិយាល័យស្ថិតនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនៅទីនោះលោកបានផ្តល់បច្ចេកទេសក្នុងផែនការគ្របដណ្តប់សេវាសុខភាពជាសកល (Universal Health Coverage) ដែលកិច្ចការនេះនឹងជួយបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានទទួលនូវសេវាសុខភាពប្រកបដោយគុណភាព ដោយចំណាយតិចតូចបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបលោកនិងស្ថិតនៅក្នុងបេះដូងប្រជាជនខ្មែររាប់លាននាក់ សូមលោកទៅកាន់ទីស្ថានស្ងប់សុខចុះ៕

Related posts

Leave a Comment