អាណិតណាស់! យកកូនមកពេទ្យ ឈៀងចូលអុជធូបនៅព្រះអង្គចេកព្រះអង្គចម ចេញមកវិញកូនគាំងបេះដូងស្លាប់យ៉ាងអណោចអធ័ម

ខេត្តសៀមរាប៖គួរឲ្យសង្វេគណាស់ !ឪពុកម្ដាយធ្វើដំណើរមកពីខេត្តក្រចេះ ជូនមកមន្ទីរពេទ្យគន្ធបុប្ផា តែឈៀងចូលមកអុជធូបនៅព្រះអង្គចេកព្រះអង្គចមសិន តែពេលចេញមកវិញកូនបានគាំងបេះដូងស្លាប់យ៉ាងអណោចអធ័ម។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១៥:០០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ស្ថិតនៅខាងមុខព្រះអង្គចេក ព្រះអង្គចម ក្នុងភូមិ មណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីម្នាក់ឈ្មោះ ទៀង ចរិយា អាយុ ១០ឆ្នាំ មានទីលំនៅភូមិ ផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានគាំងបេះដូងស្លាប់(មានជំងឺបេះដូងជំហរ)នៅខាងមុខព្រះអង្គចេក ព្រះអង្គចម ដោយឪពុកម្តាយជូនមកមន្ទីរពេទ្យគន្ធបុប្ផា តែពេលមកដល់ព្រះអង្គចេក ព្រះអង្គចម ឪពុកម្តាយក៏ចូលមកអុជធូប សុំសេចក្តីសុខ ពេលចេញមកវិញកុមារីខាងលើក៏ដង្ហក់ដាច់ខ្យល់ស្លាប់តែម្តង ។សមត្ថកិច្ចបានបញ្ជាក់ថា តាមការធ្វើកោសល្យវិច័យនិងការសាកសួរឪពុកម្តាយរបស់ជនរងគ្រោះបានបង្ហាញថា មូលហេតុ ជនរងគ្រោះមានជំងឺបេះដូងចំហរាំរ៉ៃ៕

ប្រភព៖ kampucheathmey

Related posts

Leave a Comment