រូបចម្លាក់តោខ្មែរធ្វើពីសំរឹទ្ធជាច្រើននៅវាំងថៃ ស ង្ស័យសៀមប្រមូលទៅពេលវា យបែកអង្គរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា៖ ប្រទេសសៀម ឬ បច្ចុប្បន្ន មានឈ្មោះថា ថៃឡង់ គឺជាប្រទេសក្បែរខាងកម្ពុជាមួយ ដែលមានព្រំដែនជាប់គ្នា ទាំងនៅភាគខាងលិច ,ភាគខាងជើង និង តំបន់ឈូងសមុទ្រដ៏ធំល្វឹងល្វើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីកកើតជាប្រទេសនៅសតវត្សទី១៣ ដែលមានឈ្មោះដំបូងថា រាជាណាចក្រសុខោទ័យ សៀមចាប់ផ្ដើម ធ្វើសង្គ្រាមវាតទីទឹកដី ដោយច្បាំងជាមួយប្រទេសជិតខាង ដូចជា ភូមា,ឡានឆាង (ឡាវ ) និង អាណាចក្រ ខ្មែរជាដើម។ ស្ដេចសៀមគ្រប់អង្គ តែងមានគំនិតយកទឹកដី និងដាក់ខ្មែរ ដាក់ជារដ្ឋចំណុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់សង្គ្រាមវាយលុក ចូលមកអាណាចក្រខ្មែរម្ដងៗ មិនថា នៅសម័យអង្គរ,សម័យចតុមុខ និងលង្វែក កងទ័ព សៀមមិនត្រឹមតែបំផ្លាញផ្ទះ សំបែង លួចទ្រព្យសម្បត្តិ មាសពេជ្រ វត្ថុមានតម្លៃ ស ម្លាប់ជីវិត និងកែនប្រជាជន ប៉ុណ្ណោះទេ ពួកគេថែមទាំងប្រមូលគម្ពីរ ក្បួនច្បាប់ សិល្បៈ សាសនា រាប់មិនអស់ ដែលធ្វើឲ្យខ្មែរធ្លាក់ចុះ សឹង ដល់ឫសគល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីខូចខាត សំណង់ប្រាសាទ,ប្រព័ន្ធធារាសាស្ត្រ ,សំណង់វត្តអារាម លំនៅដ្ឋាន កងទ័ពសៀម បានប្រមូល យករូបសំណាកមានតម្លៃជាច្រើន ដែលធ្វើពីស្ពាន់,សំរឹទ្ធ ,មាស ,ប្រាក់ ជាភស្តុតាងប្រវត្តិសាស្ត្ររូបសំណាក ទេព និង តោ របស់ខ្មែរមួយចំនួន ស្ថិតនៅក្នុងប្រទេសភូមាបច្ចុប្បន្ន ដោយសារ តែភូមាបានវាយយកបន្តពី សៀម ដែលយកចេញពីក្រុងអង្គរ។

បន្ថែមពីនោះ បច្ចុប្បន្ន នៅក្នុងរាជវាំងប្រទេសថៃ មានរូបសំណាកតោ ជាច្រើនទៀត ធ្វើពីស្ពាន់ និងសំរឹទ្ធដាក់ តាំងនៅច្រកទ្វារ ដែលសុទ្ធសឹង ជាតោរចនាបថខ្មែរ នាសម័យអង្គរ ហើយតាមការប៉ាន់ស្មាន គឺអាចត្រូវប្រមូល ទៅតំណាលគ្នា នឹងរូបសំណាក ដែលភូមាវាយយកទៅបន្តទាំងនោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment