ភ្នំពេញ ៖ ជាការពិតណាស់ដែលជុំវិញព័ត៌មានទាក់ទងនឹង អន្ទិត ឡុង ចន្ថា ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបរួចមកហើយ ដោយឡែកបើរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតា កែវ
ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាមប្រព័ន្ធបណ្តាញ សង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរក្រោយមកក៏បានសឹកបានសម្រេច។ ជាក់ស្ដែងនេះបើយោងតាមប្រភពវិដេអូនៃការសំភាសន៏មួយ ទាក់ទងនឹង ឡុង ចន្ថា ព្រមចេញមុខបកស្រាយរឿងគេថា
សឹកមកគ្មានលុយរៀបការ ចង់បួសវិញ ឯមូលហេតុមិនមែនអត់លុយដណ្តឹងប្រពន្ធដូចពាក្យគេថាឡើយ គឺដោយសារមានអ្នកចង់អោយរូបលោកបួសវិញ ព្រោះមាននិស្ស័យនឹងសាសនា ជាពិសេសរូបលោកផ្ទាល់ក៏ចង់បួសវិញផងដែរ៕
សូមទស្សនាវីដេរអូខាងក្រោម