នេះជាពូជសត្វក៏កម្រ និងជិតផុតពូជ!! ម្នាក់ៗសម្តែងក្តីសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបថតបុរសម្នាក់នេះបង្ហោះតាមបណ្តាណសង្គម…

បុរសម្នាក់ដែលគេមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់ បានរងការិះគន់ពីមហាជនអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីមានរូបថតមួយសន្លឹករបស់ខ្លួន ត្រូវបានចែកចាយក្នុងបណ្តាញសង្គម។ បើតាមរូបថតនេះ គេឃើញថា បុរសនោះ ដៃម្ខាងមានកាន់កាំភ្លើងវែងមួយដើម ហើយដៃម្ខាងទៀតគឺកាន់សត្វកេងកងដែលបានងាប់បាត់ទៅហើយ។

បន្ទាប់ពីរូបនេះត្រូវបានចែកចាយក្នុងបណ្តាញសង្គម គេសង្កេតឃើញមានបុគ្គលមួយចំនួនដែលមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមហ្វេសបុក ដូចជាលោកឧញ៉ា ទៀ វិចិត្រ ក៏ដូចជាលោក ផែង វណ្ណៈ បានបង្ហោះរូបនេះជាបន្ត និងបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងបន្ទាប់ពីឃើញសត្វកេងកងនេះ ត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណរូបនោះ បាញ់សំលាប់។ ក្នុងនោះ ឧញ៉ា ទៀ វិចិត្របានបង្ហោះនិងសរសេរថា “ខ្ញុំខំប្រឹងអភិរក្សណាស់ តែបងខំប្រឹងបំផ្លាញសត្វកម្រៗទៅវិញ !! ខ្ញុំមិនសប្បាយចិត្តសោះ សូមបងៗសមត្ថកិច្ចជួយនាំខ្លួនគាត់យកមកធ្វើការណែនាំផង”។ ដោយឡែក លោក ផែង វណ្ណៈ ឯណោះវិញ បានបង្ហោះនិងសរសេរថា”

អាឈាមថោកនេះ បំផ្លាញសត្វស្លាបដ៏កម្រហើយថតបង្ហោះហ្វេសបុកទៀត។សូមសមត្ថកិច្ចស្រាវជ្រាវអូសក្បាលវាយកមកញាត់គុកផង”។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេពុំទាន់ឃើញមានចំណាត់ការពីសមត្ថកិច្ចណាមួយនៅឡើងទៅលើបុរសម្នាក់ខាងលើនេះនោះទេ ។

ទោះបីយ៉ាងណាគេសង្កេតឃើញថា កន្លងទៅ នៅពេលដែលមានរូបភាពមួយចំនួនដែលបានចែកចាយក្នុងបណ្តាញសង្គម អំពីការបាញ់ ឬសំលាប់សត្វកម្រ មិនយូរទេ បុគ្គលដែលបានសំលាប់ ឬធ្វើទង្វើមិនគួរគប្បីទៅលើសត្វកម្រដែលគេកំពុងប្រឹងប្រែងអភិរក្ស យកមកណែនាំ និងធ្វើកិច្ចសន្យាដើម្បីបញ្ឃប់រាល់ទង្វើបែបនេះតទៅទៀត នៅថ្ងៃក្រោយ។ គួររំលឹកថា សត្វកេងកង គឺជាបក្សីដ៏កម្រ និងប្រឈមការផុតពូជនៅលើពិភពលោក។ នៅកម្ពុជា សត្វកេងកេងនេះ មានក៏មិនច្រើនដែល ហើយភាគច្រើនវារស់នៅតាមតំបន់ភ្នំ ដូចជាមាននៅខេត្តកំពត កោះកុង និងប៉ែកភូមិភាគឥសាន៕ ដោយPP

Related posts

Leave a Comment