ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារដាស់តឿនភរិយារបស់ខ្លួន ឲ្យមើលថែខ្លួនឯង និងផ្ដល់ភាពកក់ក្ដៅដល់កូនៗ ព្រោះកូនៗត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយ។លោកឧកញ៉ា បានបង្ហោះសារដូច្នេះថា «ខ្ញុំដឹងថាអ្នកពិបាកចិត្តប៉ុន្តែគួរចំណាយពេលមើលថែ និងផ្តល់ភាពកក់ក្តៅអោយកូនៗអោយ
បានច្រើនទើបល្អ មិនមែនដើរហើរផឹកស៊ី ជប់លៀងកម្មវិធីសប្បាយរាល់ថ្ងៃនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់គឺដើម្បីចង់អោយអ្នកល្អ បែរជាអ្នកចោទខ្ញុំថា ស្តីអោយអ្នក ខ្ញុំពិតជាអស់កម្លាំងណាស់»។
ជាក់ស្ដែងក្រោយពីលោកឧកញ៉ា បានបង្ហោះសារបែបនេះរួចមក លោកជំទាវដេត ម៉ាលីណា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ ក៏បានបង្ហោះសារមួយល្បះផងដែរ ប៉ុន្តែមិនដឹងថា ចង់ឆ្លើយតបជាមួយលោកឧកញ៉ា ឬយ៉ាងណានោះឡើយ។លោកជំទាវ បានបង្ហោះរូបខ្លួនឯងមួយសន្លឹក អមដោយសារលើកទឹកចិត្តថា «ប្រឹងញញឹមធ្វើដូចធម្មតាទាំងដែលជីវិតពោរពេញ
ទៅដោយសម្ពាធនិងបញ្ហារាប់មិនអស់ កុំរស់ផ្កាប់មាត់ញាតិព្រោះអីញាតិខ្លះមាត់ចោលម្សៀតអង្គុយតែនិយាយដើមគេ Deth Malina»។តាមរយៈនេះ មានការបញ្ចេញយោបល់ជាច្រើន ក្នុងនោះ មតិមួយចំនួនបានលើកឡើងថា «ត្រឹមត្រូវហើយ កុំរស់នៅក្រោមមាត់អ្នកដទៃ ព្រោះយើងតែម្នាក់មិនអាចតម្រូវមនុស្ស1000នាក់បានទេ…មនុស្សខ្លះរស់នៅក្រោមមាត់អ្នកដទៃ ស្មើនឹងពិភពលោករស់នៅក្រោមការសំដែង វាមិនមែនជាការពិតចេញពីបេះដូងទេ….»។
«និយាយទៅពួកដែលចង់ដឹងចង់ឮគេពូកែយ៉ាងណាគេចូលចិត្តនិយាយដើមគេថាគេចេះចេញចុះអញ្ចឹងមកយើងចង់ឈ្នះពួកគាត់មកចាំខ្វល់នោះទេ។ ឲ្យពួកគាត់និយាយអីក៏និយាយទៅសំខាន់បើសិនយើងនៅតែផុសនៅតែបញ្ចេញយោបល់ទៅមកទៅមកវានៅតែវែងឆ្ងាយអត់តបអញ្ចឹងបើសិនជាចំពោះខ្ញុំវិញចង់ឲ្យមិនបាច់ទៅខ្វល់ជាមួយគាត់ទេនិយាយយូរទៅពួកគាត់
និយាយខ្លួនឯង»។«ខ្ញុំសូមបញ្ចេញយោបល់ផលបន្តិចបើពួកបើយើងនៅតែផុសនៅតែតវ៉ាជាមួយពួកគាត់ និងពួកគាត់នៅតែនិយាយ តែបង្ហោះអត់និយាយយូរៗទៅវាទៅជារឿងធម្មតាវិញហើយចឹងយូរទៅគាត់ឈប់និយាយខ្លួនឯង»។
«រឿងរ៉ាវជីវិតប្តីប្រពន្ធ ដូចចានក្នុងទូ បើប៉ះតិច ក៏ឆូត ក៏ស្នាម បើប៉ះខ្លាំង ក៏ស្រាំ ក៏ប្រេះ ក៏បែក… បញ្ហាមកដល់ក៏ភ្លេចរឿងល្អៗ មានមនុស្សទី3ចូល ក៏កើតមានបញ្ហា… គ្រប់ក្រុមគ្រួសារ តែងតែជួបប្រទះ ព្រោះចង្កៀងផ្ទះណា ក៏ភ្លឺបានតែផ្ទះហ្នឹង សំខាន់សាមីខ្លួន តើត្រូវធ្វើបែបណា!!! តែត្រូវដឹងថា កូនៗ តែឪពុកម្តាយ រស់នៅទីទៃ ហើយសុភមង្គលរបស់ពួកគាត់ក៏បែបផ្សេង ពេលក្រោយ តែមានម្តាយឪពុកចុងទៀត វានិងខុសពីឪពុកម្តាយដើមហើយ»៕ប្រភព៖darareport