សែនរន្ធត់ណាស់!! ជីតាយំបោកខ្លួនស្តាយស្រណោះចៅ ក្រោយត្រូវរថយន្តម៉ាកម៉ាសដា ថយមកកិនចៅស្រីអាយុ០៣ឆ្នាំ ស្លា ប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង៣០នាទីរសៀល មានករណីគ្រោះថ្នា ក់ចរាចរណ៍ថយរថយន្តកិនក្មេងបណ្តាលឲ្យស្លា ប់ ទីតាំងកើតហេតុក្នុងបុរីលឹមឈាងហោចម្ការដូង ផ្ទះលេខ១៨ ផ្លូវលេខ០២ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១/ក្មេងស្រីរងគ្រោះមានឈ្មោះ អូ អាតនីតា ភេទស្រី អាយុ ៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ (ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២/រថយន្ដម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-0831 បើកបរដោយឈ្មោះ នូ សានិត ភេទប្រុស អាយុ ៣៥ឆ្នាំ(ឃាត់ខ្លួន) បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៣ ផ្លូវលេខ០២ បុរីលឹមឈាងហោ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក រៀបចំចេញដំណើរទៅការបងប្អូន នៅឯខេត្តកំពត ប៉ុន្តែពេលថយឡានមកក៏ប៉ះក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ក្រោយមកក៏ស្លាប់ពេលបញ្ជូនដល់មន្ទីរពេល ករណីនេះជនរងគ្រោះ និងម្ចាស់រថយន្តបង្ក គឺនៅផ្ទះក្បែរគ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើយកមករក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Related posts

Leave a Comment