ទឹកមាត់ខ្យង១គីឡូតំលៃរាប់ម៉ឺនដុល្លារ! កសិករថៃញញឹមខ្ចឹប សម្ងំកើបលុយ គ្មានឲ្យអ្នកណាដឹង…ទើបតែបែកការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លែកៗ៖ ខ្យង គឺជាសត្វមួយប្រភេទដែលមានពូជច្រើនខុសៗគ្នា មានការបន្លាស់ទីយឺតជាងគេបង្អស់ក្នុងចំនោមសត្វផ្សេងៗទៀត។ បច្ចុប្បន្នខ្យងត្រូវបានគេនិយមបរិភោគ មិនថាខ្យងរស់នៅក្នុងបឹង សមុទ្រ ដែលវាឱាជារសឆ្ងាញ់។ ខ្យង ជាច្រើន ក្បាល វា រគើមៗ លើ ចាន មាន ចំណិត ល្ពៅ និង ត្រសក់ បាន ក្លាយ ជា អ្នក ផលិត គ្រឿងផ្សំ ដ៏សំខាន់ ក្នុង វិស័យ ថែរក្សា សម្ផស្ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ ម្សៅ ផលិត ពី ទឹកមាត់ ពួកវា មាន តម្លៃ ថ្លៃ ជាងមាស ទៅ ទៀត ។ សត្វខ្យង នៅ កសិដ្ឋាន របស់ នាង ផាតធីនីសិរី ថាងកៀវ ត្រូវ បាន ប្រមូល ពី ចម្ការ និង វាលស្រែ នានា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង បាន ឲ្យ ដឹងថា ៖ « កសិករ យើង ធ្លាប់តែ ស្អប់ ខ្យង ហ្នឹង ព្រោះ វា ស៊ី ដំណាំ ហើយ ចាប់ វា ចោល តាម ផ្លូវ និង បោះ ចូល ទន្លេ តែ ឥឡូវ ពួកគាត់ អាច លក់ ខ្យង នោះ ឲ្យ ខ្ញុំ ដើម្បី បង្កើន ចំណូល មួយផ្នែក ដែរ » ។ បើ ប្រមូល បាន ខ្យង ១ ០០០ ក្បាល គេ អាច រក បាន ពី ៣២០ ទៅ ៦៥០ ដុល្លារ ថែម ទៀត ។ កសិដ្ឋាន នេះ ជា កន្លែង មួយ ក្នុង ចំណោម កសិដ្ឋាន ៨០ កន្លែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៀត នៅ ខេត្ត ណាខន ណាយុក ប្រទេស ថៃ ដែល មាន ចម្ងាយ ផ្លូវ ឡាន តែ ២ ម៉ោង ប៉ុណ្ណោះ ពី ទីក្រុង បាងកក ។ យោង តាម ការស្រាវជ្រាវ របស់ group Coherent Market Insights កសិដ្ឋាន ចិញ្ចឹម ខ្យង នៅ ខេត្ត នេះ បាន បង្កើត ចំណូល ពី ទីផ្សារ ទឹកមាត់ ខ្យង ក្នុង វិស័យ ថែរក្សា សម្ផស្ស ដែល គិត ជា ទឹកប្រាក់ ប្រមាណ ៣១៤ លាន ដុល្លារ អាមេរិក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកមាត់ ខ្យង ដ៏មាន តម្លៃ ត្រូវបាន ស្រង់ យក ពី ក្រពេញ របស់ វា យ៉ាង យកចិត្ត ទុកដាក់ និង អត់ធ្មត់ បំផុត ។ វា ត្រូវបាន លក់ ទៅ ឲ្យ ក្រុមហ៊ុន គ្រឿងសម្អាង នានា នៅ ប្រទេស ថៃ មុន នឹង ដឹក បន្ត ទៅ ផលិត ជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រឿងសម្អាង នៅ ប្រទេស កូរ៉េ ខាង ត្បូង និង សហរដ្ឋអាមេរិក ។ លោក គីតផុង ភូតារ៉ាធូវ៉ានុន ដែល ផលិត សេរ៉ូម ទឹកមាត់ ខ្យង ក្រោម ស្លាក សញ្ញា Acha បាន ផ្គត់ផ្គង់ ទីផ្សារ គ្រឿងសម្អាង នៅ កូរ៉េ និង អាមេរិក ដោយ លក់ ម្សៅ ទឹកមាត់ ខ្យង តម្លៃ ១,៨ លាន បាត ក្នុង ១ គីឡូក្រាម ( ៥៨ ២០០ ដុល្លារ ) ខណៈ មាស ១ គីឡូក្រាម មាន តម្លៃ ៤៦ ៣០០ ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្សៅ ទឹកមាត់ ខ្យង ថៃ មាន តម្លៃ ថ្លៃ ជាង ផលិតផល ពី ចិន ដែល ១ គីឡូក្រាម ត្រឹមតែ ២ ៦០០ ដុល្លារ ។ លោក គីតផុង អះអាង ថា នៅ ចិន ទឹកមាត់ ខ្យង ត្រូវ បាន បូម ជា រៀងរាល់ ថ្ងៃ ខណៈ នៅ ថៃ ជា រៀងរាល់ ៣ សប្ដាហ៍ ម្ដង ។ ទោះ មិន មាន ការស្រាវជ្រាវ បែប វិទ្យាសាស្ត្រ បញ្ជាក់ ពី ប្រសិទ្ធភាព ទឹកមាត់ ខ្យង តែ លោក អះអាង ថា ៖ « ទឹកមាត់ ខ្យង យើង វា ល្អ ជាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ ខ្យង ស៊ី បន្លែ ធញ្ញជាតិ និង ផ្សិត គ្រប់យ៉ាង ធ្វើឲ្យ វា មាន គុណភាព ល្អ ដែល អាច ជួយ ព្យាបាល ស្បែក រលាក និង របួស នានា » ។ រីឯ ម្ចាស់ កសិដ្ឋាន នាង ផាតធីនីសិរី ថាងកៀវ បាន លើកឡើង ថា ៖ « ឥឡូវ ខ្ញុំ ទិញ ខ្យង ស៊ី ដំណាំ នេះ តម្លៃ ពី ២៥ ទៅ ៣០ បាត ក្នុង ១ គីឡូក្រាម ហើយ ទីផ្សារ ក៏មាន ប្រកួតប្រជែង ខ្លាំង ដែរ »៕

Related posts

Leave a Comment