ភ្នំពេញ ៖ ជាការពិតណាស់ក្រោយពីលោកជំទាវ ដេត ម៉ាលីណា ប្រកាសលែងលះ ជាសាធារណៈតាមបណ្ដាញសង្គមនោះ គេសង្កេតឃើញថា លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារបន្តបន្ទាប់បង្ហាញពីអារម្មណ៍របស់ខ្លួន ហាក់ចង់សម្របសម្រួលជាមួយគ្នាវិញ។ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះរូបថតមួយសន្លឹកជាមួយ
កូនៗ អមដោយសាររៀបរាប់ថា «ថ្ងៃសីល៍នាំកូនៗមកហូបបាយ និងគេងលេងជាមួយកូនៗយប់រាត្រីនេះពីព្រោះកូនប្រុសចង់ទៅមើលបន្ទប់គេងដ៏សែនតូចរបស់ប៉ាៗ។ថ្ងៃព្រឹកស្អែកមានកិច្ចការងារសំខាន់ដើម្បីដោះស្រាយ ហើយខ្ញុំសង្ឃឹមជឿជាក់ថា ការពិតនឹងមាននៅលើលោកនេះ។ ស្នាមញញឹម របស់កូនៗគឺសេចក្តីសុខរបស់ឪពុកម្តាយគ្រប់រូប។
គ្រួសារដែលមានសុភមង្គលគឺកើតចេញពីការយោគយល់អធ្យាស្រ័យអនុគ្រោះអត់ឱនអោយគ្នាលះបង់គ្រប់បែបយ៉ាងជាពិសេសអារម្មណ៍ និងសេចក្តីសុខសប្បាយផ្ទាល់ខ្លួន ដើម្បីកូនៗនិងឈរលើគោលការណ៍សម្របសម្រួលចំណុចកណ្តាលរួមគ្នាដោះស្រាយ ទើបបញ្ចប់រាល់បញ្ហាដោយសន្តិវិធី និងសន្តិភាពបាន មិនមែនការលាបពណ៌ចោ ទប្រកា ន់ យកឈ្នះចាញ់គ្នានោះទេ»។
នៅថ្ងៃដដែលនោះ លោកឧកញ៉ា បានបង្ហោះសាររៀបរាប់ទៀតថា «សប្បាយចិត្តណាស់បានកូនៗមកគេងជាមួយ។ រាត្រីសួស្តីណាពូមីងបងប្អូនទាំងអស់គ្នាពីបន្ទប់គេងថ្មីមួយខែចុងក្រោយនេះគុណ 1,000 សំពៅ ទោសមួយចូលទៅរលាយខ្ទេចខ្ទីគ្មានសល់មនុស្សមិនមែនជាទេវតាដែលធ្វើមិនចេះខុស កំហុសខុសឆ្គងតែងតែមាន
ក្នុងនាមជាមនុស្ស មានរូប មានទុក្ខ មានការយល់ច្រលំរមែងតែងតែធ្វើអោយយើងមានការគុំ កួនក្តៅក្ រហាយ ស្អប់ ខ្ពើមគ្នា លាបពណ៌ ចោទប្រកាន់ ថ្កោលទោសគ្នា អត់រឿង ធ្វើអោយមានរឿង រឿងតូចធ្វើអោយរឿងធំ សំខាន់បំផុតចង់រស់នៅអោយមានសេចក្តីសុខ សុភមង្គល សិរិសួស្ដី ត្រូវជៀសវាងការយល់ច្រលំ គឺត្រូវមាន 4 ប្រការនៅក្នុងចិត្តអារម្មណ៍1. យោគយល់ 2. អនុគ្រោះ3. អធ្យាស្រ័យ 4. សួរនាំស្តាប់ហេតុផល»។ដោយឡែកនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារសំដៅទៅលើភរិយា ដោយបញ្ជាក់កាន់តែច្បាស់ថា
«ខ្ញុំដឹងថាអ្នកពិបាកចិត្តប៉ុន្តែគួរចំណាយពេលមើលថែ និងផ្តល់ភាពកក់ក្តៅអោយកូនៗអោយបានច្រើនទើបល្អ មិនមែនដើរហើរផឹកស៊ី ជប់លៀងកម្មវិធីសប្បាយរាល់ថ្ងៃនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់គឺដើម្បីចង់អោយអ្នកល្អ បែរជាអ្នកចោទខ្ញុំថា ស្តីអោយអ្នក ខ្ញុំពិតជាអស់កម្លាំងណាស់»៕