យោងតាមប្រភពព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា: ជនដៃដល់ ដែលបានបា ញ់លោកនាយរកនគរបាលព្រហ្មទណ្ឌក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលនេះបានបាត់ប ង់ជីវិ តហើយ ក្រោយផ្ទុះប៉ះអាវុ ធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ
ដោយសារជននេះបានបា ញ់តដៃមិនព្រមប្រគល់ខ្លួន នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ។ សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តប្រាប់ព័ត៌មានខាងលើទៀតថា
ករណីផ្ទុះអាវុ ធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២១នេះ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីសមត្ថកិច្ចស្រុកសំបូរ សហការជាមួយនឹងសមត្ថកិច្ចខេត្តស្ទឹងត្រែង
ឡោមព័ទ្ធជនដៃដល់។ ជនដៃដល់ដែលត្រូវបា ញ់ស្លា ប់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់ស ម្លា ប់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០២០៕