ថ្ងៃស៊យប្រែរជាលាភ! ដើរផុងជើងធ្លាក់ក្នុងរណ្តៅផ្នូរស្តេចរាជវង្សសុង រើសបានសុទ្ធតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ អ្នកទេសចរមួយក្រុម ក្នុងដំណើរផ្សងព្រេងកម្សាន្ត ក្នុងតំបន់ដាច់ស្រយាលមួយកន្លែង ដែលស្ថិតនៅភាគខាងជើងប្រទេសចិន ពួកគាត់បានដើរកាត់ព្រៃមួយកន្លែង ដែលតាមប្រវិត្តសាស្រ្ត ទីនោះគឺជាផ្នូរបុរាណ តាំងពីសម័យរាជវង្សសុង។ ពេលកំពុងដើរលេង ភ្លាមៗនោះចៃដន្យបុរសម្នាក់ក្នុងចំណោមអ្នកទេសចរទាំងអស់គាត់បានដើរធ្លាក់ចូលក្នុងរណ្ដៅមួយ ដែលពួកគេគិតថាវាជាផ្នូរបុរាណនោះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកទេសចរនាំគ្នាជីកកាយដីចេញដើម្បីជួយទាញបុរសម្នាក់នោះមកវិញ ហើយមានអ្នកខ្លះក៏សើចថាបុរសម្នាក់នោះពិតជាស៊យមែនព្រោះគេគ្រប់គ្នាដើរមិនអី មកអីតែគាត់ម្នាក់ ដែលដើរធ្លាក់ចុះក្នុងផ្នូរបុរាណនោះ។នៅពេលពួកគេកាយដីចេញឲ្យមានមាត់ធំ ដែលអាចជួយទាញបុរសនោះឡើងមកលើបាន ហើយគ្រប់គ្នាបម្រុងទាញគាត់មកលើវិញ តែភ្លាមៗនោះបុរសម្នាក់នោះនិយាយថា ៖ ” ឈប់ខ្ញុំដូចជាឃើញអ្វីម្យ៉ាងនៅក្នុងនេះ ” គាត់ក៏បានកាយដីមើលកែ្បរខ្លួនគាត់ វាពិតណាគាត់បានរកឃើញរូបសំណាក់បុរាណជាច្រើននៅទីនោះ គាត់ក៏បានចាប់យករូបចម្លាក់នោះយកមកខាងលើដីដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលគាត់ឡើងមកខាងលើដីហើយ ពួកគេក៏បានទាក់ទងទៅប៉ូលីស និង អ្នកជំនាញខាងប្រវត្តិសាស្រ្តក្នុងតំបន់នោះមកត្រួតពិនិត្យរូបសំណាក់បុរាណទាំងនោះ ឃើញថារូបសំណាក់នោះគឺជាវត្ថុបុរាណវប្បធម៌នៅក្នុងសម័យរាជវង្សសុង ពួកគេក៏ស្នើរសុំវត្ថុបុរាណទំាងនោះពីបុរសម្នាក់នេះដើម្បីយកទៅរក្សាទុក។

ដោយសារតែអ្នកទេសចរម្នាក់នេះហើយទើបគេអាចរកឃើញវត្ថុបុរាណជាច្រើន ក្រោយមកខាងរដ្ឋាភិបាលក៏បានផ្តល់ប្រាក់រង្វាន់ជាច្រើនទៅអោយគាត់ វាពិតជាសំណាងដល់អស្ចារ្យមែន ព្រោះដំបូងឡើយគ្រប់គ្នាថាគាត់ជួបស៊យហើយដែលធ្លាក់ចុះក្នុងរណ្ដៅបែបនេះ៕

Related posts

Leave a Comment