នឹកគាត់ទេ? វ៉ាន វីវ៉ា ចាកចេញពីពិភពកីឡាប្រដាល់ សំងំរស់នៅយ៉ាងសាមញ្ញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាប្រដាល់ដ៏ល្បីល្បាញលោក វ៉ាន វីវ៉ា បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកនាង ស៊ន ដាវីន ដែលគេស្គាល់គឺជាបងស្រីបង្កើតរបស់កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយពេលនេះ ពួកគេទាំងពីរថែមទាំងមានកូនស្រីដល់ទៅ ២ នាក់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថានៅក្នុងពេលបច្ចុប្បន្ន វ៉ាន វីវ៉ា ចាកចេញពីពិភពកីឡាប្រដាល់ ប៉ុន្ដែបើងាកទៅមើលជីវិតឯកជនរបស់កីឡាប្រដាល់រូបនេះវិញ ពិតជាមានសុភមង្គលខ្លាំងណាស់ ដោយជារឿយៗ លោកតែងតែនាំប្រពន្ធកូន ដើរកម្សាន្តនៅតាមបណ្ដាខេត្តផ្សេងៗ និង បានថតរូបបង្ហោះលើបណ្ដាញសង្គមបង្ហាញពីក្ដីសុខក្នុងគ្រួសារយ៉ាងពេញទំហឹងទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងក្នុងថ្ងៃឈប់សម្រាកដែលទើបកន្លងផុតទៅនេះ វ៉ាន វីវ៉ា និង ភរិយា បាននាំកូនស្រីសំណព្វចិត្តទាំងពីរទៅដើរលេងនៅទឹកដីអង្គរ ខេត្តសៀមរាប យ៉ាងរីករាយបំផុត ដែលក្នុងនោះក៏បានបង្ហាញពីជីវភាពរស់នៅប្រកបដោយភាពធូរធារផងដែរ ៕

Related posts

Leave a Comment