បុព្វបុរសខ្មែរលោកអស្ចារ្យណាស់! បានបន្សល់នូវគំនូររូបសត្វដ៏រស់វើកអាយុកាលជាង៣០០០,ពិភពលោកភ្ញាក់ផ្អើលនឹងហ្វូស៊ីលរាប់លានឆ្នាំលើទឹកដីខ្មែរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា៖ រឿងរ៉ាវអាថ៌កំបាំងមានអាយុកាលរាប់ពាន់ឆ្នាំ បានរកឃើញជាបន្តបន្ទាប់នៅកម្ពុជា។ បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាលើសំណាកទាំងនោះ និងមិនទាន់អាចបកស្រាយលម្អិតបាននៅឡើយទេ ខណៈ រឿងខ្លះមានប្រវត្តិរាប់លានឆ្នាំទាក់ទង នឹងការកកើតទឹកដីកម្ពុជាទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. រកឃើញហ្វូស៊ីលអាយុរាប់លានឆ្នាំ បង្កប់អាថ៌កំបាំងការកកើតប្រទេសកម្ពុជា៖ កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្រុមស្រាវជ្រាវ នៃនាយកបេតិកភណ្ឌ នៃក្រសួងបរិស្ថានបានរកឃើញហ្វូស៊ីលខ្យង គ្រំ និង ងាវសមុទ្រក្នុងដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ ដែលអាចមានអាយុរាប់លានឆ្នាំ។ ពេលនោះ លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយ នៃ ក្រសួងបរិស្ថានលើកឡើងថា “តាមរយៈ នៃការរកឃើញនេះ ក្រុមបច្ចេកទេសអាចសន្និដ្ឋានថា ប្រទេសកម្ពុជាអាចធ្លាប់ជាបាត
សមុទ្រ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែកង្វះអ្នកជំនាញ ហ្វូស៊ីលនេះនៅមិនអាចវាស់អាយុកាលពិតប្រាកដនៅឡើយទេ ប៉ុន្តែ លោក អាច សន្និដ្ឋានបានថា ហ្វូស៊ីលនេះមានអាយុមិនតិចជាងរាប់លានឆ្នាំនោះទេ។ដុំហ្វូសីលទាំងនោះ មានរាងជាដុំថ្ម ដែលមានផ្ដុំទៅដោយងាវសមុទ្រងាវ ឬក៏គ្រំដែលត្រូវបានរកឃើញនៅលើទួលមួយ ក្នុងភូមិសាស្ត្រ នៃដែនជម្រក សត្វព្រៃគូលែនព្រហ្មទេព។ លោក លឹម វណ្ណច័ន្ទ បានរំពឹងថា ប្រសិនទីតាំងនេះ តំបន់ដែលរកឃើញហ្វូស៊ីល ត្រូវបានសិក្សាធ្វើកំណាយនោះ វានឹងនាំទៅដល់ការស្វែងយល់ពីភាពចំណាស់ នៃទឹកដីរបស់កម្ពុជា ហើយអាច ស្វែងយល់ពីប្រភេទសត្វ ដែលមានប្រវត្តិក្នុងប្រទេសកម្ពុជា។

២. រកឃើញគំនូរអាយុជាង ៣០០០ឆ្នាំនៅកម្ពុជាក្នុងតំបន់មួយគ្មានមនុស្សទៅដល់៖ កាលពីចុងឆ្នាំ២០១៧ ក្រុមសិក្សាស្រាវជ្រាវឧទ្យានុរក្ស បានទៅកាន់កន្លែង គំនូរ ប្រវត្តិសាស្ត្រ របស់មនុស្ស មានអាយុកាលជាង៣០០០ឆ្នាំ នៅចំណុចក្រសាំង-កាណម តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មន្ត្រីឧទ្យានុរក្ស បានចុះដល់ទីតាំងដើម្បីពិនិត្យ ទីតាំងនោះ មិនមាន ប្រជាជនណាបានមកដល់កន្លែងនេះនៅឡើយទេ ព្រោះទីតាំងស្ថិតក្នុងព្រៃស្រោងឆ្ងាយពីភូមិ ផ្លូវលំបាកខ្លាំង។

តាមការបញ្ជាក់របស់លោក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានទៅសិក្សាទីតាំង នេះដោយបញ្ជាក់ថាគំនូរនេះមានអាយុកាលប្រហែល ជាង៣០០០ឆ្នាំមកហើយ និងបន្តស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្របន្ថែមទៀត៕

Related posts

Leave a Comment