អាណោច អា ធម៍ណាស់ !! ការធ្លាក់យន្តនៅឥណ្ឌូណេស៊ី ម្តាយនិងកូនស្រីបានថតមុនឡើងយន្តហោះ ឥឡូវត្រូវក្រុមរុករកឥណ្ឌូណេស៊ី រកឃើញអាវនិងបំណែកសាកស ពកុមារីនោះហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ បានប្រមូលបំណែកសាកសពមនុស្សបានចំនួន ៥ថង់ដាក់ស ព និងបំណែកយន្ដហោះចំនួន៣ថង់ ចេញពីទីតាំង ដែលយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) បានធ្លា ក់កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ម្នាក់មកពីទីភ្នាក់ងារជាតិស្រាវជ្រាវ និងជួយសង្រ្គោះឥណ្ឌូណេស៊ី បានលើកឡើងដូច្នេះថា៖ «យើងទទួលបានថង់ចំនួន៣ដែលមានផ្ទុកបំណែកយន្ដហោះ និងថង់ចំនួន៥ទៀត ផ្ទុកបំណែកសាកស ពមនុស្ស»។ មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមទៀតថា បំណែកសាកស ព នឹងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបញ្ជាក់អត្តសញ្ញាណ រីឯបំណែកយន្ដហោះនឹងត្រូវបញ្ជូនទៅកាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូន ដើម្បីវិភាគ។ គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះ និងតាមរកយន្ដហោះដែលបានធ្លា ក់ចូលក្នុងសមុទ្រ នៅតែបន្តធ្វើឡើងនៅឡើយ។ យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋាន

អន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន នៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។ ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បាន

បាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា និងចូលក្នុងសមុទ្រ។ បើតាម រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya Sumadi យន្ដហោះនេះបានធ្លា ក់ចូលក្នុងសមុទ្រជ្វា (Java Sea) ស្ថិតនៅក្បែរកោះ Laki ដែលស្ថិតនៅ ចំងាយ២០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីហ្សាការតា។ យ៉ាងណាមិញនេះ ក្នុងប្រតិបត្តិការរុករកនោះ ការធ្លាក់យន្តនៅឥណ្ឌូណេស៊ី ! អ្នកណាមិនរន្ឋត់ដោយ ម្តាយនិងកូនស្រីបានថតមុនឡើងយន្តហោះ ឥឡូវត្រូវក្រុមរុករកឥណ្ឌូណេស៊ី រកឃើញអាវនិងបំណែកសាកស​​ ពកុមារីនោះហើយ ៕

Related posts

Leave a Comment