ដឹងទេ!គាត់ជាស្ត្រីខ្មែរទី១ និងដំបូងគេបង្អស់ បានបញ្ចប់ការសិក្សានៅសាលា (West Point) នៅសហរដ្ឋអាមេរិក ហើយគាត់ធ្លាប់បានផ្តាំថា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាស៊ីនតោន៖ អ្នកនាង មៀច សិទ្ធិការ្យ គឺជាស្ត្រីខ្មែរទី១និងដំបូងគេបង្អស់ ដែលបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point នៅសហរដ្ឋអាមេរិក។ កាលពីនៅយុវវ័យភាព មៀច សិទ្ធិការ្យបានរស់នៅបែកពីក្រុមគ្រួសារ ដើម្បីក្ដាប់យកឱកាសនៅក្នុងការសិក្សានៅសាលាបណ្ឌិតសភាយោធា អ្វីដែលបានលើកទឹកចិត្តគាត់ ឱ្យសម្រេចនូវក្ដីស្រមៃមួយនេះ គឺនៅពេលដែលគាត់ឃើញទង់ជាតិដែលប៉ាក់ជាប់លើដៃអាវរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់ក្នុងបទសម្ភាសនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ អ្នកនាង មៀច សិទ្ធិការ្យ បានឱ្យដឹងថា កាលពីសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក នៅថ្នាក់របស់គាត់ មានកម្មសិក្សាការីដែលជានារី ត្រឹមតែ ១៨% ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាងបានព្យាយាមបង្ហាញដល់ឳពុកម្តាយ និងសង្គមទាំងមូលថា ស្ត្រីក៏អាចធ្វើបានដូចបុរសដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បានផ្ញើសារ ទៅដល់ស្ត្រីខ្មែរទាំងអស់ថា ត្រូវធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ ដោយបង្ហាញទៅដល់ក្រុមគ្រួសាររបស់ខ្លួន នោះយើងនឹងដឹងថាតើពួកគាត់ គាំទ្រនូវអ្វីដែលយើងចង់ធ្វើឬយ៉ាងណា ហើយត្រូវធ្វើអ្វីដែលខ្លួនពេញចិត្ត និងមានប្រយោជន៍សម្រាប់ខ្លួនឯង។ អ្នកនាងបន្តថា បើអ្នកមិនចេញទៅសង្គមខាងក្រៅ នោះអ្នកប្រាកដជាមិនដឹងថា ធ្វើទៅដែលជាទីចាប់អារម្មណ៍សម្រាប់ខ្លួនអ្នកនោះទេ៕

Related posts

Leave a Comment