ព្រោះតែឥ.ទ្ធិ.ព លកូវីដ ធ្វើឲ្យប្រជាជនជប៉ុនធុ ញទ្រា ន់នឹងនៅផ្ទះ ក៏នាំគ្នាចូលទៅក្នុង Google Earth ដើម្បីមើលរូបភាពអតីតកាល ស្រាប់តែជួបរឿងគួរឱ្យភ្ញា ក់ផ្អើ លដូច្នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជប៉ុន៖ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានមនុស្សជាច្រើនត្រូវងាកទៅរកអ្វីធ្វើដើម្បីកែអផ្សុក ជាមួយនឹងដែនកំណត់នៃការចេញទៅក្រៅផ្ទះ ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងការឆ្លងមេរោគ ឬក្លាយជាអ្នកជំងឺ ។​​ ទោះយ៉ាងណារឿងរ៉ាវបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជប៉ុនម្នាក់ បានរកឃើញសកម្មភាពមួយដើម្បីជួសជុលភាពធុញទ្រាន់របស់គាត់ ដោយការព្យាយាមបកត្រឡប់ទៅមើលទៅផ្ទះឪពុកម្តាយរបស់ខ្លួនកាលពីអតីតកាល និងបានជួបមនុស្សជាទីស្រលាញ់ដែលមានសកម្មភាពគួរឱ្យនឹករលឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ឈ្មោះ @TeacherUfo បាននិយាយថា ក្នុងអំឡុងពេលនេះគាត់មានពេលទំនេរច្រើន ដូច្នេះគាត់សម្រេចចិត្តបើកផែនទីនៅលើ Google Earth ដោយមើលត្រឡប់ទៅផ្ទះឪពុកម្តាយរបស់គាត់វិញ ស្រាប់តែពេលនោះគាត់ក៏បានប្រទះឃើញរូបភាពឪពុករបស់គាត់កាលពី ៧ ឆ្នាំឈរនៅមុខផ្ទះ ។ នៅពេលដែលពង្រីកនៅខាងមុខផ្ទះបន្តិចទៀត គាត់បានឃើញម្តាយរបស់គាត់កំពុងដើរទៅផ្ទះ ការពិតឪពុកដែលឈរនៅមុខផ្ទះ ប្រហែលជាកំពុងរង់ចាំម្តាយដើរត្រឡប់ទៅផ្ទះវិញហើយ ។ គាត់បានបន្ថែមថា ឪពុករបស់គាត់ជាមនុស្សស្ងប់ស្ងាត់និងមានចិត្តល្អ ហើយសង្ឃឹមថា Google Earth នឹងមិនផ្លាស់ប្តូររូបភាពតាមពេលវេលាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះនៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គម Twitter បានអាន និងបានឃើញរឿងរ៉ាវនេះហើយ ពួកគេសុទ្ធតែមានអារម្មណ៍កក់ក្តៅណាស់ រួមជាមួយនឹងការចែករំលែករូបថតដែលគ្រប់គ្នាបានត្រឡប់ទៅមើលអ្វីដែលពួកគេបានឃើញនៅផ្ទះរបស់ពួកគេ។ “ខ្ញុំបានជួបសត្វឆ្កែចិញ្ចឹមរបស់ខ្ញុំដែលងាប់ទៅហើយ ខណៈពេលខ្ញុំកំពុងស្វែងរកផ្ទះផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្នុង Google Earth កាលពីឆ្នាំមុន ខ្ញុំពិតជារីករាយណាស់ដែលបានជួបវាម្តងទៀត ខ្ញុំក៏សង្ឃឹមថារូបថតនេះនឹងមិនផ្លាស់ប្តូរទេ” ។ “ខ្ញុំបានព្យាយាមស្វែងរកផ្ទះឪពុកម្តាយខ្ញុំនៅឯជនបទ ហើយបានឃើញជីតាកំពុងត្រលប់មកផ្ទះវិញ ជាមួយលោកយាយកំពុងតែធ្វើការក្នុងសួន គាត់ទាំង ២ បានទទួលមរណភាពកាលពី ៤ ឆ្នាំមុន ដូច្នេះខ្ញុំបានផ្ញើរូបភាពនេះទៅគ្រួសារម្តាយខ្ញុំ ហើយពួកគាត់ពិតជាសប្បាយរីករាយណាស់ដែលបានឃើញ សូមអរគុណចំពោះឱកាសដ៏ល្អបែបនេះ” ៕

Related posts

Leave a Comment