ម៉ាកៗនឹងស្លា ប់អស់ហេីយខ្មែរ ! មន្រ្តីត្រួតពិនិត្យកម្មកុងត្រូលបានចុះធ្វេីការចាប់បន្លែនឹងត្រីនៅក្នុងផ្សារពីជនជាតិយួនបានពិនិត្យឃេីញជាតិគីមីរហូតដល់ 3/3

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២១ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) ខេត្តបន្ទាយមានជ័យ ដោយ​មានការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ម្ហូបអាហារ និង​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព លើ​ផលិតផល​ម្ហូបអាហារ នៅ​ផ្សារ​រ៉ា និង​ស្តង់​ត្រី ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានការ​ធ្វើ​វិភាគ​បឋម ទៅ​លើ​គំរូ​ម្ហូបអាហារ​ចំនួន​១៣​គំរូ រួម​មាន ៖ ត្រសក់ ផ្កា​ខាត់ណា ក្រូចឃ្វិច ម្ទេសខ្មាំង ផ្កា​ខ្ទឹម ការ៉ុត ផ្លែ​ប៉ោម ត្រី​រ៉ស់​រស់ ត្រី​រ៉ស់​ងាប់ ប្រហិត​មីសួ ប្រហិត​ហត​ដក ប្រហិត​សំប៉ែត និង​ប្រហិត​ក្តាម ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​របស់​ទំនិញ​នៅ​លើ​សម្បក​វេច​ខ្ចប់​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រក​ឃើញ ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ មួយ​ចំនួន​រួម​មាន ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រី​រ៉ស់​រស់ និង​ត្រី​រ៉ស់​ងាប់ មាន​សារធាតុ​គីមី Vet drug Sulfamethazine និង Vet drug Tetracycline ការ៉ុត មាន​សំណល់​ថ្នាំ​កសិកម្ម (PY) ។

បន្ទាប់​មក មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។ ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​៕

Related posts

Leave a Comment