ដើមឆ្នាំ២០២១ទាហ៊ានខ្មែរត្រូវបានរឹតបន្តឹងអោយដេីរត្បាតជុំវិញព្រំដែនកម្ពុជានឹងវៀតណាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកណ្តាល៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់​រាល់បទល្មើសផ្សេងៗ ដែលអាចកើតមាន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម កងការពារព្រំដែនលេខ៦០១ បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ​ទទួលខុសត្រូវរបស់ខ្លួន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកថ្ងៃទីទី០៦ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ​កងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ចំនួន ៧នាក់ ដឹកនាំដោយ​លោកវរសេនីយ៍ត្រី វ៉េង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំ​ល្បាតទី១ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបជូនថា ការចុះល្បាត គឺត្រូវបានធ្វើឡើងជាប់ជាប្រចាំ តាមផែនការ ដែលបានដាក់ចុះ ដើម្បីការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបរទទួលទាន និងធ្វើកសិកម្មផ្សេងៗ។

ជាមួយនឹងការងារចុះល្បាតតាមគោលដៅ​របស់កងការពារព្រំដែនលេខ៦០១ គឺកម្លាំងទាំងអស់ បានអនុវត្តខ្ជាប់ខ្ជួន​នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដោយការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព៕ ដោយ៖ សុខ សារ៉ាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment