មេដឹកនាំចិនប្រកាសឲ្យកងទ័ពរាប់លាននាក់ត្រៀមខ្លួន វាយចក្រភពអង់គ្លេស ដែលចង់ឈ្លានពានម្ដងទៀត…(វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឲ្យកងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទីទាំងអស់ នេះគឺជាបញ្ជាលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីចូលឆ្នាំថ្មីមកស្របពេលដែលលោកបានសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ការត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា។ លោកក៏បាននិយាយផងដែរថា កងទ័ពរំដោះប្រជាជន (PLA) គួរតែត្រៀមខ្លួនជំរុញសមត្ថភាពរបស់កងទ័ព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជានេះបានកើតឡើងនៅពេលដែលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ចាប់ផ្តើមការបណ្តុះបណ្តាលនិងធ្វើសមយុទ្ធយោធាកាលពីថ្ងៃចន្ទ។ តាមបញ្ជារបស់លោក ស៊ី, លោកបាននិយាយថា PLA ត្រូវតែបន្ថែមបច្ចេកវិទ្យាចូលទៅក្នុងសមយុទ្ធរបស់ខ្លួន។ PLA ត្រូវតែបង្កើនការធ្វើសមាហរណកម្មឧបករណ៍ថ្មី កម្លាំងថ្មីនិងវិស័យប្រយុទ្ធថ្មីទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលនិងប្រយុទ្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឆ្នាំ២០២០ យោធាចិនបានប្រឈមមុខនឹងជម្លោះដ៏អាក្រក់បំផុតរបស់ខ្លួនជាមួយឥណ្ឌា ការប្រឈមមុខដាក់គ្នាដោយហិង្សាបានកើតឡើងនៅតំបន់ព្រំដែនភាគនិរតី ហើយកងទ័ពឥណ្ឌាជាង២០នាក់បានស្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់និងរបួសខាងភាគីចិន មិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ។ កាលពីឆ្នាំមុន ប្រទេសចិនក៏បានកំណត់គោលដៅលើកោះតៃវ៉ាន់ផងដែរបន្ទាប់ពីបានបង្កើនការធ្វើសមយុទ្ធនិងប្រតិបត្តិការកងកម្លាំងទ័ពអាកាសរបស់ខ្លួន។

កាលពីដើមសប្តាហ៍មុន ប្រទេសចិនខឹងសម្បាយ៉ាងខ្លាំងចំពោះផែនការរបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសដែលចង់ដាក់ពង្រាយនាវាចម្បាំងនៅក្នុងសមុទ្រដែលមានជម្លោះ។ កងទ័ពជើងទឹកអង់គ្លេសចង់បញ្ជូននាវា HMS Queen Elizabeth ទៅសមុទ្រចិនខាងត្បូងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីកម្លាំងយោធារបស់ចិននៅក្នុងតំបន់។ ចិននិយាយថា ខ្លួននឹងចាត់វិធានការដើម្បីការពារអធិបតេយ្យភាពសន្តិសុខនិងផលប្រយោជន៍ក៏ដូចជាសន្តិភាពនិងស្ថិរភាពផងដែរនៅសមុទ្រចិនខាងត្បូង៕

iframe width=”740″ height=”416″ src=”https://www.youtube.com/embed/i7E_1d5U8rs” frameborder=”0″ allow=”accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture” allowfullscreen>

Related posts

Leave a Comment