គេអាចរកបានសត្វហ៊ីងតែនៅរដូវភ្លៀងប៉ុណ្ណោះ ពេលភ្លៀងធ្លាក់វាចេញមកយ៉ាងច្រើន និងយំឡើងទ្រហ៊ឹង ដូចសំនៀងតន្ត្រីកំពុងច្រៀងនៅកណ្តាលវាលស្រែ ហើយក៏ដូចជាអំពាវនាវដល់អ្នកភូមិឲ្យចេញមកចាប់។
សត្វហ៊ីងមានពងពេញពោះ រង់ចាំឱ្យទឹកភ្លៀងឈប់ធ្លាក់ វានឹងដាក់ពង ម្យ៉ាងទៀតវាស៊ីសត្វ កណ្តៀ ស្រមោច និងប្រភេទសត្វល្អិតផ្សេងៗ តែភាគច្រើនវាចូលចិត្តស៊ីសត្វកណ្តៀរ កន្ទុំរុយ និងស្រមោចជាអាហារ។
ដោយនៅមុននេះបន្តិចយោងតាមហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា៖ តើបងប្អូនស្គាល់សត្វ ហុីងនេះទេ? វាជាសត្វហ៊ីងកម្ររ ហើយមួយឆ្នាំវាចេញមកក្រៅប្រហែលម្តងទៅពីរដងប៉ុណ្ណោះ វារស់នៅតែក្នុងដីទេ៕