ព្រោះតែដើម្បីកុមារកម្ពុជា!! រត់ ៣ ខែ សាយ ស្រកទម្ងន់ជិត ១០ គីឡូ និង បាក់សម្រស់ខ្លាំងមិនគួរឱ្យជឿ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ដោយបង្កើតឡើងដោយតារាចម្រៀង Original Song លោក សាយ បានកៀកនឹងមកដល់ទីបញ្ចប់ហើយ នាពេលខាងមុខនេះ ពោលគឺនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតចាប់ពីពេលចាប់ផ្តើមកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ នេះ ពោលគឺរយៈពេលប្រមាណជា ៣ ខែមកហើយ ដែលលោក សាយ និង ក្រុមការងារបានបន្តដំណើរយ៉ាងវែងឆ្ងាយ ឆ្លងកាត់ឧបសគ្គជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សកម្មភាពរត់ដើម្បីសប្បុរសធម៌របស់តារាចម្រៀង សាយ ក៏បានទទួលការស្វាគមន៍ គាំទ្រ និង លើកសរសើរពីការតាំងចិត្តយ៉ាងមុតមាំរបស់គេផងដែរ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍រយៈពេល ៣ ខែមកនេះ គេកត់សម្គាល់ឃើញតារាចម្រៀង សាយ បានបាក់សម្រស់យ៉ាងខ្លាំង ដោយតាមការឱ្យដឹងនោះ សាយ ពេលនេះបានចាប់ផ្ដើមប្រែមុខមាត់ខ្មៅស្រអាប់ ស្រកសាច់ និង ក្បាលជង្គង់ហាក់មានបញ្ហាបន្តិចបន្តួច ដែលធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពតារាចម្រៀងរូបនេះ ។

ក្នុងនោះដែរ បើតាមការឲ្យដឹងពីលោក សាយ ប្រាប់មកកាន់ «ប្រជាប្រិយ» ថា «មកដល់ពេលលោកបានស្រកអស់ប្រមាណ ៨ គីឡូ ហើយ ដោយកាលមុនពេលចាប់ផ្តើមលោកមានទំងន់ ៦២ គីឡូ ហើយពេលនេះនៅសល់ត្រឹម ៥៤ គីឡូ ប៉ុណ្ណោះ» ។

គួរឲ្យដឹងថា ក្រោយពីបានចាប់ផ្តើម «កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយបានកំណត់ពេលវេលារយៈពេល ៣ ខែ នេះ សាយ បានទទួលបានភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងមានការកោតសរសើរចំពោះសកម្មភាពរបស់លោក ពីសំណាក់គ្រប់មហាជនគ្រប់ស្រទាប់វណ្ណៈ៕

Related posts

Leave a Comment