ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួនជិត ២ ម៉ឺនដុល្លារ ដល់ជនណា ដែលអាចរកឃើញឃា.ត.កស.ម្លា.ប់ នារីបម្រើការលើយន្តហោះ ដែលត្រូវបានប្រទះឃើញ ស្លា.ប់នៅអាងងូតទឹកក្នុងសណ្ឋាគារមួយកន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី ។
ស្ដេចប្រដាល់រូបនេះបានទម្លាយទៀតថា លោកធ្លាប់បានជួបជាមួយ Christine ពីមុន ដោយសារតែលោកស្គាល់ស្និទ្ធនឹងក្រុមគ្រួសារនាង ។
គួររម្លឹកថា ការ.ស្លា.ប់របស់នាង Christine Angelica កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាច្រើន ដោយបច្ចុប្បន្នមូលហេតុពិតប្រាកដនៃការស្លា.ប់របស់នាង នៅមិនទាន់បានដឹងនៅឡើយទេ
ដោយតាមការសន្និដ្ឋានខ្លះថារូបនាងត្រូវបានរំលោ.ភ.ស.ម្លា.ប់ ខណៈរបាយការណ៍កោសល្យវិច័យបឋមថា រូបនាងបានស្លា.ប់ដោយការធ្លា.យសរសៃឈា.ម ។ ទោះជាយ៉ាងណា ខាងសមត្ថកិច្ចប្រចាំប្រទេសហ្វីលីពីន នៅកំពុងបន្តស៊ើបអង្កេតបន្ថែម ៕ ប្រភព៖ The Sun