គ្មានខ្លាចកូវីដសោះ!! គ្រូហុងស៊ុយ ណាលី ប្រកាសបែបនេះសោះ ទើបមនុស្សរាប់ពាន់នាក់ បុកទៅយក ស្ទីកគ័រ រូបកណ្ដុរកាត់ឆុង…

កាលពីយប់ម៉ោង ១១ ជិតរំលងអធ្រាត្យ ថ្ងៃទី ៤ មករា ២០២១ មានការកកស្ទះណែនក្ដន់ពេញផ្លូវ ហ្គ្រេនភ្នំពេញ បុរីវិមានភ្នំពេញ ធ្វើឱ្យមហាជនមានការងឿងឆ្ងល់ថាមកពីមូលហេតុអ្វី ? ​

ជុំវិញករណីនេះ បើតាមគណនីហ្វេសប៊ុក វរសេនីយ៍ទោ សេង សូនី បានឱ្យដឹងថា មនុស្សណែនណាន់ត្រៀមត្រានេះ គឺមកពីនាំគ្នាទៅយកស្ទីកគ័ររូបកណ្ដុរដើម្បីកាត់ឆុង ។

ដោយឡែកទៅមើលលើទំព័រហ្វេសប៊ុកផេកអ្នកណាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រណាលី បានប្រកាសកាលពីថ្ងៃទី ៤ មករា ២០២១ ថា៖

«ជួបគ្នាយប់នេះ យប់ថ្ងៃទី 4 ខែមករា ឆ្នាំ 2021 ម៉ោង 23:00-00:59 យប់ ក្នុងការចែក ស្ទិកគ័រ កាត់ឆុង នៅមុខ office ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ផ្ទះលេខ 58 ផ្លូវ 344 សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( បុរីវិមានភ្នំពេញ office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh ។ ម៉ោងបិតស្ទិកគ័រក្នុងយប់នេះ គឺម៉ោង 23:00-24:00យប់ គឺត្រូវនឹង ថ្ងៃជូត ម៉ោងជូត» ។

«សម្រាប់អ្នកខកខានបិតមិនទាន់ក្នុងយប់នេះ អាចបិតនៅថ្ងៃជូត ថ្ងៃបន្ទាប់នៅក្នុងខែ មករា នេះ គឺ ថ្ងៃទី 16 និងថ្ងៃទី 28 ខែមករា ម៉ោង 23:00-24:00 ( បញ្ជាក់ ក្នុងថ្ងៃទី 16 & 28 ម៉ោង 23:00-24:00 ត្រូវឱ្យអ្នកកើតឆ្នាំជូត ឬ អ្នកកើតថ្ងៃជូត ជាអ្នកប្រគល់ ស្ទិកគ័រ ជូនអ្នកដែលកើតឆ្នាំ ឆុង ខែ ឆុង ថ្ងៃ ឆុង ម៉ោង ឆុង ។ បើចង់ដឹងថាអ្នកើតថ្ងៃជូត រឺអត់ សូមឆែកក្នុង App My Destiny-វាសនាខ្ញុំ» ។

«សម្រាប់អ្នកដែលនៅតាមខេត្ត អាចឱ្យបងប្អូន ឬ មិត្តភ័គ្គ នៅភ្នំពេញ មកយកនៅក្រុមហ៊ុនជំនួស ហើយផ្ញើរទៅខេត្តបាន» ៕

Related posts

Leave a Comment