ជួយស៊ែរផង!! វេរលុយខុសកុង ត្រូវធ្វើរឿងទាំងនេះភ្លាមៗ បើចង់បានលុយមកដល់ដៃរបស់អ្នកវិញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អួនមួយចំនួនដែលកំពុងប្រើប្រាស់សេវាធនាគារ ABA ប្រហែលជាធ្លាប់ជួបករណីវេរលុយខុសគណនីធនាគារ។ ឧទហរណ៍អ្នកចង់វេរលុយ ទៅកាន់គណនី A តែដោយសារមិនបានត្រួតពិនិត្យលេខគណនីឲ្យបានច្បាស់លាស់ លុយដែលអ្នកវេរក៏ចូលទៅក្នុងគណនី Bវិញ។

​ក្នុងករណីអ្នកផ្ញើរលុយខុសគណនី ដូចបានរៀបរាបខាងលើ តើអ្នកត្រូវធ្វើបែបណាដើម្បីបានលុយអ្នកត្រលប់មកវិញ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្នបើអ្នកប្រើធនាគារ ABA មិនមានករណីដាក់លុយខុសកុងទៀតទេ ព្រោះពេលដាក់លុយអ្នកត្រូវស្កែន QR Code ចេញ ABA Mobile App នៃស្មាតហ្វូនរបស់អ្នកផ្ទាល់ដើម្បីដាក់លុយចូលគណនីធនាគារេបស់អ្នកបាន។

ករណីវេរលុយខុសកុងធនាគារ កើតមានចំពោះការវេរលុយពីគណនីមួយទៅគណនីមួយទៀត តាមរយៈវេរលុយតាមស្មាតហ្វូន ដោយសារអ្នកវេរលុយមិនបានត្រួតពិនិត្យលេខគណនីនិងឈ្មោះដែលខ្លួនត្រូវផ្ញើរទៅឲ្យបានច្បាស់លាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើដឹងថាអ្នកវេរលុយខុសគណនី អ្វីដែលអ្នកត្រូវធ្វើភ្លាមៗគឺ ធ្វើការទំនាក់ទំនងទៅកាន់ធនាគារ ABA តាមរយៈលេខទូរស័ព្ទ 023 225 333 បានគ្រប់ពេលវេលា ឬឆាតទៅកាន់ Facebook page ធនាគារABA ដើម្បីប្រាប់ពីបញ្ហារបស់អ្នក ដូចជាប្រាប់ឈ្មោះនិងគណនីធនាគារដែលអ្នកបានផ្ញើរច្រឡំ។

ពេលអ្នកបានទាក់ទងទៅធនាគារផ្ដល់ដំណឹងពីបញ្ហារបស់អ្នកហើយ ធនាគារនឹងធ្វើការblock គណនីដែលបានទទួលលុយរបស់អ្នកដើម្បីកុំឲ្យគណនីនោះដកលុយអ្នកយកទៅចាយអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកអ្នកត្រូវទៅកាន់សាខាធនាគារដើម្បីបំពេញបែបបទស្នើសុំនូវចំនួនទឹកលុយដែលអ្នកបានផ្ញើរច្រឡំ ដោយទៅភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណច្បាប់ដើមឬលិខិតឆ្លងដែនជាដើម។

ពេលអ្នកបានបំពេញបែបបទស្នើសុំលុយវិញ អ្នកអាចទទួលលុយមកវិញបានលឿន បើម្ចាស់គណនីដែលអ្នកច្រឡំផ្ញើរនោះវេរលុយមកឲ្យអ្នកវិញ។ តែ​ម្ចាស់គណនីដែលទទួលលុយមិនផ្ញើរលុយមកទេ អ្នកត្រូវរងចាំតាមពេលរយៈដែលធនាគារបានកំណត់ក្នុងការទទួលបានលុយអ្នកមកវិញ៕

Related posts

Leave a Comment