ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងដ៏ល្បីមួយរូប ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ពិសេសតាមរយៈការច្រៀងបទបែបមនោសញ្ចេតនា ដោយសារតែទឹកដមសំឡេងរបស់លោកពីរោះ ផ្អែមល្ហែម ច្រៀងម្ដងៗពោរពេញដោយភាពឈឺចាប់ ស្ដាប់ហើយស្រក់ទឹកភ្នែកតាមនោះ។
នៅក្នុងការឡើងច្រៀងកម្មវិធីមួយ លោកឆាយ វីរៈយុទ្ធ បានលើកយកបទចម្រៀង ដែលល្បីបំផុតរបស់លោកនៅផលិតកម្មសាន់ដេ មកច្រៀងផ្ទាល់លើឆាក ហើយត្រូវបានក្រុមហ៊ុនស្រាបៀរមួយជាអ្នកឧបត្ថម្ភកម្មវិធី យកមកបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ ប៉ុន្តែដោយហេតុថា លោកប្រើតុងខ្ពស់នោះ ធ្វើឲ្យលោកឡើងតុងមិនរួច តែអ្នកគាំទ្រ នៅតែសរសើររូបលោកដដែល។
បទនោះមានចំណងជើងថា «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» ចេញMVជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដោយគិតមកទល់នឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ មានអ្នកទស្សនារហូតដល់19,878,340 ដង ជាមួយនឹងការចុចមេដៃជិត៨ម៉ឺន ការបញ្ចេញមតិ ជាង១ពាន់។
ក្រោយពីលោកលើកយកបទនេះមកច្រៀងនោះ ត្រូវបានអ្នកគាំទ្រមួយចំនួនលើកឡើងដូច្នេះថា «idol ច្រៀងពីរោះណាស់, ស្រលាញ់បទនឹងខ្លាំងៗ, យកតុងខ្ពស់ពេកឡើងលើលែងចរួច, សុំសរសើរគាត់ត្រង់ឡើងឆាកភាគច្រើន គឺច្រៀងផ្ទាល់ម៉ង, អាយដលច្រៀងបទអីក៏ពីរោះដែរ, បទនឹងកម្សត់ណាស់អាយដល»។
«តឹងជាងឡានជាប់ភក់ទៀតសំឡេងនិយាយមិនអួត បើទៅប្រលងឥឡូវវិញជាប់តាមឡានមកទះវិញហើយបងអើយ, មើលឲ្យហើយ អាយដល ខ្ញុំមិនមែនស៊េរីចាក់ទេ, និយាយទៅបទបងយុទ្ធខ្ញុំស្រលាញ់ទាំងអស់ ព្រោះបទគាត់នីមួយៗមានន័យខ្លាំងណាស់, កាច់តុងពេកចង់មិនស្រួលខ្លួនឯង, តឹងណាស់បងយុទ្ធអើយ, ច្រៀងពីរោះណាស់បង, នៅតែពីរោះIdol, លើកនេះសក់ស្អាត, មកពីយើងក្រ ទើបគេជ្រើសអ្នកមាន»៕