រន្ធ ត់ណាស់! រថយន្ត២គ្រឿង ប៉ះទង្គិចគ្នាពេញទំហឹង បណ្តាលអោយរថយន្តព្រុស ឆាបឆេះស្លា ប់អ្នកបើកបរខាងក្នុង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះម្នាក់ ដែលជាអ្នកបើកបររថយន្តតូច បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ រវាងរថយន្តតូច និងរថយន្តធំដែលមានដឹកស្រូវរាប់តោន ដោយភ្លាមៗនោះដែរ រថយន្តតូចដែលបានធ្លាក់ចេញពីផ្លូវចូលទៅក្នុងព្រៃរបោះ បានបង្កទៅជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង តែត្រូវបានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន ចេញអន្តរាគមន៍ទាន់ពេលវេលា ។

ហេតុការណ៍ នៃករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ០០ និង ៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តធុនធ្ងន់ដឹកស្រូវ ម៉ាក ហុីយ៉ាន់ដាយ ព៌ណស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1268 ជាមួយនិងរថយន្តធុនតូច ម៉ាកព្រូស ព៌ណឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY-7925 ក្នុងទិសដៅច្រាសគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមខ្លឹមសារនៃការផ្សព្វផ្សាយរបស់លោកអធិការ ផង់ សុភាព ក្នុងការស្វែងរកក្រុមគ្រួសារ សាច់ញាតិ ដើម្បីអោយមកទទួលយកសពរបស់ជនរងគ្រោះ គឺបានបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររួចមក គឺភាគិអ្នកបើកបររថយន្តតូច បានស្លាប់នៅនិងកន្លែងខណៈដែលរថយន្តតូចនេះបានធ្លាក់ចេញពីផ្លូវ ហើយត្រូវអណ្តាតភ្លើងឆាបឆេះឡើង ប៉ុន្តែត្រូវបានរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ទាន់ពេលវេលា ដោយឡែកអ្នកបើកបររថយន្តធំ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអធិការបានបញ្ជាក់អត្តសញ្ញាណរបស់អ្នកបើកបររថយន្តតូចដែលបានស្លាប់នៅនិងកន្លែង គឺមានឈ្មោះ ញ៉យ ជំនោរ ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិ ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបច្ចុប្បន្នគឺនៅរក្សាទុកក្នុងទីអារាម ដើម្បីប្រកាសស្វែងរកក្រុមគ្រួសារ សាច់ញាតិ អោយមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តទាំង ២ គ្រឿង ត្រូវបាននាំយកមករក្សាទុកជាបណ្តោះអាសន្ន ៕

Related posts

Leave a Comment