គួរឲ្យសរសើរ!! ព្រឹក ៨ ធ្នូ ពលរដ្ឋធ្វើតេស្តលើកទី២ រក្សាគម្លាតស្តង់ដារបានយ៉ាងល្អ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានធ្វើឱ្យកម្ពុជាមានអ្នកឆ្លង ក្នុងសហគមន៍ កើនឡើងដល់​ ៣៤ នាក់ ក្នុងនោះមានអ្នកពាក់ព័ន្ធជាង១ម៉ឺននាក់។ ជាមួយគ្នានេះផងដែរ នៅព្រឹកថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ ២០២០​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ជាថ្ងៃកំណត់ដែលឱ្យពលរដ្ឋពាក់ព័ន្ធដោយផ្ទាល់ ឬ ប្រយោល ទាក់ទងទៅនឹងព្រឹត្តការណ៍ សហគមន៍ ២៨ វិច្ឆិកា ត្រូវទៅធ្វើតេស្តលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក តាមសេចក្ដីប្រកាស និងអំពាវនាវរបស់ក្រសួងសុខាភិបាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបានបង្ហោះដោយផេកផ្លូវការរបស់ BTV Cambodia ឃើញថាទិដ្ឋភាពពលរដ្ឋចូលរួមធ្វើតេស្ត នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅព្រឹកនេះ រក្សាបាននូវគម្លាតស្តង់ដារបានយ៉ាងល្អខ្ជាប់ខ្ជួន រក្សាគោលការណ៍អនាម័យបានយ៉ាងត្រឹមត្រូវ គោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និង គោរពតាមការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញបានយ៉ាងល្អ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពរូបភាព ៖ BTV Cambodia

Related posts

Leave a Comment