អាណិតក្មេងណាស់! មកដល់ត្រឹមថ្ងៃនេះ មានកុមារ ៣ នាក់ហើយ ដែល​រកឃើញថាឆ្លងកូវីដ១៩ពីម្ដាយនិងមនុស្សនៅផ្ទះជុំគ្នា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីការផ្ទុះឡើងនៃព្រឹត្ដិការណ៍ ២៨ វិច្ឆកា ឆ្នាំ ២០២០ កន្លងមកនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកពាក់ព័ន្ធច្រើនមែនទែន ហើយនៅក្នុងនោះមានកុមារតូចៗផងដែរ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃនេះ មានកុមារចំនួន ៣ នាក់ហើយដែលតេស្ដឃើញមានឆ្លងវីរុសកូវីដ១៩ ពីម្ដាយនិងមនុស្សរស់ក្នុងផ្ទះជាមួយគ្នាដែលពួកគាត់ពាក់ព័ន្ធជាមួយព្រឹត្ដិការណ៍ ២៨ វិច្ឆិការ។ កុមារទាំង ៣ រូបនោះរួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. កុមារាជនជាតិខ្មែរ អាយុ ០៧ ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កុមារានេះ គឺត្រូវជាក្មួយប្រុសរបស់អ្នកជំងឺកូវីដ១៩ ថ្មី ដែលរកឃើញក្នុងព្រឹត្ដិការណ៍សហគមន៍​២៨ វិច្ឆិកា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ទារកប្រុស ជនជាតិខ្មែរ អាយុ ០៧ ខែ ដែលត្រូវជាកូនរបស់ស្រ្ដីអ្នកជំងឺកូវីដ១៩ មានអាស័យដ្ឋាននៅសង្កាត់់ពិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. កុមារាជនជាតិខ្មែរអាយុ ០៣​ឆ្នាំ ត្រូវជាកូនប្រុសរបស់បុរសនិងស្រ្ដីដែលបានឆ្លងកូវីដ១៩ មានអាស័យដ្ឋានស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ហើយកុមារានេះ ក៏ត្រូវជាក្មួយប្រុសរបស់បុរសអាយុ ២៣ ឆ្នាំ ដែលបានរកឃើញថាឆ្លងវីរុសកូវីដ១៩ នៅថ្ងៃទី០២ ធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះហើយសូមបងប្អូនទាំងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើសិនជាអាចឬបើមិនមានការអ្វីចាំបាច់ទេនោះ សូមកុំនាំកូនតូចៗចេញក្រៅផ្ទះ ហើយថែរក្សាអនាម័យខ្លួនឯងជានិច្ចរាល់ពេលចេញក្រៅផ្ទះ។ ការធ្វើបែបនេះគឺដើម្បីសុវត្ថិភាពក្រុមគ្រួសាររបស់អ្នក ពិសេសកូនតូចៗនិងមនុស្សចាស់ដែលនៅក្នុងផ្ទះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment