អបអរ!! រុស្សីបញ្ជាឱ្យមន្រ្តីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់ស៊ាំងកូវីដ ១៩ ទ្រង់ទ្រាយធំ ចាប់ពីសប្តាហ៍ក្រោយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីន កាលពីថ្ងៃពុធ បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោកចាប់ផ្តើមចាក់វ៉ាក់ស៊ាំងទ្រង់ទ្រាយធំប្រឆាំងនឹងកូវីដ ១៩ ចាប់ពីសប្តាហ៍ក្រោយ នេះបើយោងតាមសារព័ត៌មាន CNN នាថ្ងៃព្រហស្បតិ៍នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានអនុម័តការចាក់វ៉ាក់ស៊ាំងប្រឆាំងវីរុសប្រភេទ Sputnik V តាំងពីនៅក្នុងខែសីហា ដែលអនុញ្ញាតឱ្យមានការព្យាបាលសម្រាប់ការប្រើប្រាស់ជាសាធារណៈ តាំងពីមិនទាន់ធ្វើការសាកល្បងដំណាក់កាលទី ៣។ ទាក់ទិននឹងការដាក់ឱ្យប្រើយ៉ាងបន្ទាន់នេះ វាបានទាក់ទាញការរិះគន់ពីមជ្ឈដ្ឋានវិទ្យាសាស្ត្រភាគច្រើន ពិសេសគឺបញ្ហាសុវត្ថិភាពវ៉ាក់ស៊ាំង ដែលអាចក្លាយជាបញ្ហាសុខភាពសារធារណៈថ្មីបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃពុធ លោកពូទីន នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍មួយបាននិយាយថា ប្រទេសរុស្ស៊ីគួរតែចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់ស៊ាំងទប់ស្កាត់ជំងឺរាតត្បាតដែលកំពុងតែរីករាលដាលពេញសកលលោកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា វ៉ាក់ស៊ាំងដែលត្រូវបានចុះបញ្ជីដំបូងប្រឆាំងនឹងការឆ្លងវីរុសនេះនៅលើពិភពលោកគឺ Sputnik V នឹងឈានដល់កម្រិតនៃការផលិតទ្រង់ទ្រាយធំដែលអនុញ្ញាតឱ្យរុស្សីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់ស៊ាំងទ្រង់ទ្រាយធំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយទៅកាន់ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Tatyana Golikova ដែលទទួលខុសត្រូវចំពោះការឆ្លើយតបនឹងមេរោគឆ្លងនៃប្រទេសរុស្សី លោកពូទីនបាននិយាយថា “ប្រសិនបើអ្នកជឿជាក់ថាយើងជិតឈានដល់ជំហាននេះ ខ្ញុំនឹងស្នើសុំឱ្យអ្នករៀបចំការងារនេះ ហើយនៅចុងសប្តាហ៍ក្រោយយើងនឹងចាប់ផ្តើមចាក់វ៉ាក់ស៊ាំងទ្រង់ទ្រាយធំ”។ លោកពូទីនបានបន្ថែមថាការផ្តោតសំខាន់គួរតែជា “ការផ្តល់អាទិភាពចាក់វ៉ាក់ស៊ាំងទៅក្រុមហានិភ័យទាំងពីរគឺក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបវិញ លោក Golikova បាននិយាយថា “ប្រទេសរុស្ស៊ីនឹងអាចចាប់ផ្តើមចាក់វ៉ាក់ស៊ាំងទ្រង់ទ្រាយធំនៅខែធ្នូខាងមុខនេះ”។ ផងដែរ លោក Golikova បានបញ្ជាក់ជាថ្មីម្តងទៀតថា “ជាក់ស្តែងវានឹងជាការស្ម័គ្រចិត្តដោយមិនគិតថ្លៃសម្រាប់ពលរដ្ឋ ហើយនៅសប្តាហ៍នេះ ខ្ញុំសង្ឃឹមថាយើងនឹងត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមវានៅសប្តាហ៍ក្រោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Mikhail Murashko បាននិយាយកាលពីថ្ងៃពុធថា “រហូតមកដល់ពេលនេះមានពលរដ្ឋរុស្ស៊ីជាង ១០ ម៉ឺននាក់បានចាក់វ៉ាក់ស៊ាំង Sputnik រួចហើយ”។

Related posts

Leave a Comment