មុននេះបន្តិចក្រសួងសុខភិបាលបានចេញសេចក្តីប្រកាសឆ្លើយតបទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋដែលឆ្ញល់ថា “តើករណីឆ្លងលើគ្រួសាររបស់ឯកឧត្តមឆែម សាវុដ មានប្រភពមកពីណា”។ បើយោងតាមការពិភាក្សាស្រាវជ្រាវរកប្រភពនៃចម្លងវីរុសកូវីដ១៩ចូលសហគមន៍របស់ក្រសួងសុខាភិបាលនិងវិទ្យាស្ថានប៉ាស្ទ័របានបង្ហាញជាបឋមថា៖
១. ប្រភពនៃមេរោគនោះអាចជាក្រុមវីរុស clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្រ្តាលី ដែលប្រហែលជាមាននៅក្នុងកម្ពុជាតាំងពីខែតុលាមកម្លេះហើយទើបតែចម្លងទៅសហគមន៍
២.តាមការពិចារណាយ៉ាងហ្មត់ចត់លើលទ្ធផលនៃការសិក្សាស្វែងរកប្រភពនេះ មិនមានការពាក់ពន្ធ័និងព្រឹត្តការណ៍៣វិច្ឆិការនោះទេ
៣.ក្រុមការងារកំពុងបន្តរតាមដានបន្តរ សិក្សាបន្ថែមទៀត
ហេតុនេះសូមប្រជាជនយើង បង្កើនការប្រុងប្រយ័ត្នឱ្យបានគ្រប់ពេលវេលា កុំបីធ្វេសប្រហែសឱ្យសោះ ដោយត្រូវពាក់ម៉ាស់ លាងដៃឱ្យបានញឹក និងរក្សាគម្លាតសង្គម។
សូមអានសេចក្តីលម្អិតរបស់ក្រសួង៖