រកឃើញនារី ៥ នាក់ទៀតនៅខណ្ឌពោធិ៍សែនជ័យ ធ្លាប់កោសខ្យល់ឱ្យភរិយាអគ្គនាយកពន្ធនាគារ ដែលផ្ទុកជំងឺកូវីដ ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី ៥ នាក់ ធ្លាប់បានកោសខ្យល់ឱ្យភរិយាអគ្គនាយកពន្ធនាគារ ពេលនេះអាជ្ញាធរកំពុងដុតដៃដុតជើង យកវត្ថុសំណាកមកពិនិត្យរកកូវីដ ១៩ ។

តាមប្រភពពី ABC Cambodia លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ បានសហការជាមួយអធិការនគរបាលខណ្ឌ និងរថយន្តរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះយកនារីកោសខ្យល់ ( ថៅកែឈ្មោះ ឡាត់ សុខា Tel.០១២ ៦៦៧ ០៨៤ / ០៩៥ ៩១១ ៩៧៨ )

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបានទៅកោសខ្យល់ ឱ្យលោកជំទាវ ភរិយារបស់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា ចំនួន ០៥ នាក់ និង ០១ នាក់បានចេញទៅស្រុក ដើម្បីយកសំណាកទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីកោសខ្យល់ទាំងនោះ មានអាសយដ្ឋាន ស្តិតនៅផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំពោះនារីដែលបានចេញទៅស្រុកនោះក្រុមការងារកំពុងធ្វើការទាក់ទងបន្ត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment