(ភ្នំពេញ)៖ បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាងភិលបាលនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣ខែធ្នូនេះបានឲ្យដឹង ថ្ងៃនេះក្រសួងរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២ករណី។
នៅក្នុងសេចក្ដីប្រកាសនេះដែរបានឲ្យដឹងថា ស្រ្ដីខ្មែរអាយុ២១ឆ្នាំម្នាក់នៅសង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ត្រូវជាប្អូនស្រីបង្កើតស្រ្តីខាងលើ)ជាបុគ្គលិកធនាគារកាថេយូណាយធីត រាជធានីភ្នំពេញ ត្រូវបានគេធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នស្រ្តីនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ (ស្រី៧៦នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់៕