រំភើបណាស់! ខូចចិត្តឯកោរាប់ឆ្នាំ ពេលនេះ Kaavan ជួប Di Poh ដំរីញីខ្មែរជាដៃគូជីវិតថ្មីហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ ដំរី Kaavan ដែល​ជា​ដំរី​ឯកោ​បំផុត​លើ​ពិភពលោក រស់​នៅ​ក្នុង​សួនសត្វ Islamabad ប្រទេស​ប៉ាគីស្ថាន​នោះ ត្រូវ​បាន​ផ្លាស់​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា ដោយ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​បំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន Kaavan កំពុង​រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដោយ​មាន​ទីធ្លា​ធំ​ជាង​មុន ពោរពេញ​ដោយ​សេរីភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​នេះ​ដែរ តាម​ការ​បង្ហោះ​វីដេអូ និង​រូបភាព​មួយ​ចំនួន​ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ Pedro Vella បាន​ធ្វើ​ការ​បង្ហោះ​ពី​សកម្មភាព​ដំបូង​របស់ Kaavan លើ​ដែនដី​កម្ពុជា ដោយ​ក្នុង​នោះ​ដែរ Kaavan ត្រូវ​បាន​នាំ​ឲ្យ​ស្គាល់​មិត្ត​ជា​ដំរី​ញី​មួយ​ក្បាល​ឈ្មោះ Di Poh ដែល​រស់​នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​ជាមួយ​គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់​រស់​នៅ​ជីវិត​ឯកោ​រាប់​ឆ្នាំ ក្រោយ​បាន​ជួប​មិត្ត​ជា​ថ្មី​លើក​ដំបូង Kaavan ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់ និង​គួរ​ឲ្យ​ស្រឡាញ់​បំផុត​ពី Di Poh ដែល​ជា​ដំរី​ញី​ខ្មែរ ។ ពួកគេ​បាន​ធ្វើ​ការ​លាត​ប្រម៉ោយ​ប៉ះ​គ្នា ហាក់​ជា​សញ្ញា​បង្ហាញ​ពី​ការ​ស្វាគមន៍ Kaavan មក​កាន់​ទី​នេះ និង​រូប​គេ​លែង​មាន​ភាព​ឯកោ​ទៀត​ហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment