លោក ម៉ម សូណង់ដូ ៖ សម្តេចតេជោ ហ៊ុន សែន ជាវីរបុរៈសពន្លត់ភ្លើងសង្រ្គាមនិងកសាងសន្តិភាព…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉​ម សូណ​ង់​ដូ បាន​ថ្លែង​ថា «សម្តេច​តេ​ជោ ហ៊ុន សែន ជា​វិ​រៈ​បុរស​ពន្លត់​ភ្លើងសង្គ្រាម និង​កសាង​សន្តិភាព​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​សម្លេង​ប្រជាពលរដ្ឋ​ថ្លែង​បែប​នេះ​ខាងលើ បាន​ធ្វើ​ឡើង​នៅ ក្នុង​សន្និសីទកាសែត​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២០​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០២០ គណបក្ស​នយោបាយ​ចំនួន​បី ដែល​មិន​ទទួល​បាន​អាសនៈ​សភា​ក្នុង​ការ​បោះ​ឆ្នោតជាតិ​កាលពី​ឆ្នាំ​២០១៨​កន្លង​មក គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉​ម សូណ​ង់​ដូ ,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុ​ន​ឆៃ និង​គណបក្ស​ខ្មែរ​តែ​មួយ​របស់​លោក កែម រិ​ទ្ធិ​សិត ដែល​ត្រូវជា​ប្អូនបង្កើត​របស់​លោក​បណ្ឌិត កែម ឡី ផង​នោះ បាន​សម្រេច​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្ព័ន្ធភាព​នៃ​គណបក្ស​នយោបាយ​ទាំង​៣​នេះមានឈ្មោះ​ថា «សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ (​ស​.​ប​.​ខ​)»​។​

​តាម​គម្រោង លោក ម៉​ម សូណ​ង់​ដូ នឹង​ត្រូវ​ប្រកាស​ផ្លូវការ​ធ្វើ​ជា​ប្រធាន​សម្ព័​ន្ឋ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​នា​ពេល​ខាង​មុខ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក ម៉​ម សូណ​ង់​ដូ ការ​បង្កើត​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​នេះ គឺ​នៅ​ក្នុង​គោលបំណង​បណ្តុះ​គំនិត​ជាតិនិយម​គំរូ​ថ្មី​មួយ ដើម្បី​យុវជន​ខ្មែរ​បន្តវេន ដោយ​គ្មាន​វប្បធម៌​លាប​ពណ៌ និង​គ្មាន​វប្បធម៌​ក្តិចត្រួយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment