ផ្សាយលើកមុន ខាងអាជ្ញាធរខណ្ឌទួលគោក ថារូបភាពចាស់ លើកនេះផ្សាយផ្ទាល់ស្តែងៗ ឆ្នោតវៀតណាមដល់កន្លែង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលាម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ផេកព័ត៌មាន TV3 បានផ្សាយផ្ទាល់ ពីសកម្មភាព កត់ឆ្នោតខុសច្បាប់ ស្ថិតនៅត្រង់ ចំណុចផ្ទះលេខ 39 AEo តាមបណ្ដោយ ផ្លូវលេខ 336 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមាននាម សម្ងាត់ M99 ជា របស់នាយ ព្រីង ឈ្មោះពិត កែវ ចំរើន បច្ចុប្បន្នក៏មាន មុខងារ ជាមន្រ្តីជាន់ ខ្ពស់ម្នាក់ នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការរៀបរាប់ ជាក់ស្ដែង អ្នកព័ត៌មានបានថតជាប់ នូវកន្ទុយ លេខវៀតណាម ដែលបានកត់ ចេញពីទីតាំងមួយនេះ ដោយមានយុវជន ២នាក់ ជាអ្នកកត់ និងមើលការខុសត្រូវ នៅទីនោះ បានធ្វើការស្រែក សំឡុត អ្នកសារព័ត៌មាន បណ្ដើរ និងខលទូរស័ព្ទសុំ កិច្ចអន្តរាគមន៍ ពីមេរបស់គេ ប៉ុន្តែទំនងមេ មិនហ៊ានមកជួយ ក៏បញ្ជាឱ្យរើអីវ៉ាន់ បណ្ដើរ ដូចជាវត្ថុតាង ពាក់ព័ន្ធបទល្មើស និងសម្ភារៈនានា ចេញពីកន្លែងនោះអស់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកសារព័ត៌មាន បានអត្ថាធិប្បាយបន្តថា ដោយសារការ ផ្សាយលើកមុន ប៉ុន្មានថ្ងៃ កន្លងទៅនេះ ប៉ុន្តែត្រូវបាន នគរបាលប៉ុស្តិ៍ ឬក៏ ខណ្ឌទួលគោក បានចុះមកដល់ ចំណុច បទល្មើសនេះ បានថត រួចរាយការណ៍ ទៅស្នងការ ថាពុំពិតដូចសារព័ត៌មាន ផ្សាយនោះទេ ។ពេលនោះ ផេកស្នងការ ក៏បានធ្វើការ បកស្រាយ និងវា​ យបក មកលើអ្នកសារព័ត៌មាន ដែលបានចុះផ្សាយ នោះវិញ ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment