ជួយគាត់ផង!! សម័យសន្តិភាពហើយនៅធ្វើចឹងទៀត ស្រ្តីមានលុយម្នាក់ អាងខ្នងមន្ត្រីធំនៅក្រសួងយុត្តិធម៌ គំរាមលោកមេភូមិបាត់ដឹង រហូតលោកមេភូមិ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ លោកពូ ឡេង ម៉ូវ ប្រធានភូមិបាត់ដឹង បានធ្វើមកដល់ផ្ទះលោកផែង វណ្ណៈ ដើម្បីឲ្យជួយផ្សាយព័ត៌មានឲ្យថ្នាក់ដឹកនាំបានជ្រាបផង ដោយសារតែរូបគាត់ជាមេភូមិបាត់ដឹង កំពុងរងការគំរាមកំហែង ជេរប្រមាថ និងប្ដឹងផ្ដល់ពីស្ត្រីជើងខ្លាំងមានលុយ មានអំណាចម្នាក់នៅទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកភូមិរូបនេះ បានឲ្យដឹងថា មានស្ត្រីម្នាក់ឈ្មោះយឹម អេង ដែលជាអ្នកមានលុយ និងស្គាល់មន្ត្រីធំម្នាក់នៅក្រសួងយុត្តិធម៌ បានជេរប្រមាថ គំរាមកំហែងគាត់ រហូតគាត់ទ្រាំមិនបានដាក់ពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃ ដើម្បីទាមទាររកយុត្តិធម៌ ហើយសមត្ថកិច្ចក្រសួងមហាផ្ទៃ បានចាត់ការតាមនិតិវិធី និងបានបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

តំណាងអយ្យការ បានចោទប្រកាន់ស្ត្រីនោះ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរ។ ប៉ុន្តែស្ត្រីនោះ មានស្គាល់អ្នកធំក្រសួងយុត្តិធម៌ សំណុំរឿងក៏ស្ងាត់ទៅ ។ ឥឡូវស្រាប់តែស្ត្រីរូបនោះ ប្ដឹងបកចោទប្រកាន់គាត់ ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ថា គាត់បរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើងទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមេភូមិរូបនេះ បន្តថា មានសាក្សី ជាច្រើន បានបញ្ជាក់ថា ស្ត្រីរូបនេះ ជេរប្រមាថ មើលងាយ គំរាមកំហែងគាត់ តែមន្ត្រីតុលាការខេត្តកំពង់ស្ពឺ ហាក់មិនមើលការបំភ្លឺរបស់សាក្សីទេ ជាពិសេស មេឃុំ មន្ត្រីសូរិយោដី ប្រធានក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋ ស្ទើរពេញមួយភូមិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផ្ដិតមេដៃធ្វើសាក្សីការពារអំពីភាពត្រឹមត្រូវរបស់លោកពូ មេភូមិ តែខាងមន្ត្រីនៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ហាក់មិនយកចិត្តទុកដាក់លើភស្តុតាងសំខាន់ៗទាំងនោះទេ ។ ជាងនេះទៅទៀត មន្ត្រីអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ហាក់ដាក់សំពាធមកលើរូបគាត់ខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពូមេភូមិបាត់ដឹង បានបញ្ជាក់ថា ដើមហេតុដែលនាំឲ្យយមានការប្ដឹងផ្ដល់នេះ គឺដោយសារតែគាត់ជាមេភូមិ ខិតខំការពារដីសមាគមខ្មែរ-ចិន នៅភូមិបាត់ដឹង ដែលឈ្មោះយឹម អេង ទាមទារជាម្ចាស់កម្មសិទ្ធិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ សុំមិនធ្វើអត្ថាធិប្បាយទេ ដោយលើកហេតុផលថា ភាគីម្នាក់ៗមានមេធាវីរៀងៗខ្លួន បើចង់ដឹងរឿងអី សូមទាក់ទងសួរមេធាវីចុះ ។​ ជុំវិញនឹងករណី «KBN» រង់ចាំការបំភ្លីពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ( ប្រភពពី Pheng Vannak News)

Related posts

Leave a Comment