ស្អាតលើសពីការគិត ! ផ្ទុះការចាប់អារម្មណ៍​ យ៉ាងខ្លាំង ក្រោយឃើញ ក្រមុំភូមិភាគឦសាន យ៉ង់ ស្រីនីត បង្ហាញខ្លួនដំបូងក្នុងឈុតបុរាណខ្មែរ ពិតជាស្រស់ស្អាត សមសួនណាស់, ឃើញភ្លាម ម្នាក់ៗទប់ចិត្តអត់បាន ក៏និយាយដែរថា…(មានវីដេអូន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញបន្តិច ផងដែរថា កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង លើប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ដែលជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរទឹកឃ្មុំ ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។

លុះមកដល់ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ ស្រីនីត និងម្តាយ បានធ្វើដំណើរពីខេត្តមណ្ឌលគិរី មកដល់ភ្នំពេញហើយ ព្រមទំាងបានបង្ហាញខ្លួនក្នុងកម្មវិធី តូចខ្លឹមខ្លាំង បង្ហាញពីជីវិតពិតដ៏លំបាក ស្តាប់ហើយ ធ្វើឲ្យគ្រប់គ្នា ទប់ទឹកភ្នែកមិនជាប់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឃើញ ពិធីការិនីដ៏ល្បីម្នាក់ គឺ សុភ័ក្រ កុសុម៉ា បានជួប កុមារីម្នាក់នេះផងដែរ ក្នុងកម្មវិធី តូចខ្លឹមខ្លាំង ។ កុសុម៉ា បានបង្ហោះសារមួយបញ្ជាក់ថា “គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបង ទោះលំបាកហត់ ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ ហូប៧នាក់ ក៏គាត់ថា មានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំង គឺគាត់ចង់បានប្រាក់រង្វាន់ ទៅសងបំណុលគេ ជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ នាថ្ងៃដដែលនេះ គេឃើញ ស្រីនីត ត្រូវបានគេតុបតែងលួន ផាត់មុខ ធ្វេីសក់ ដើម្បីថតឈុតឲ្យសំអាងការ ប្រសិទ្ធសិរី មើលទៅពិតជាស្រស់ស្អាតប្លែក គួរឲ្យគយគន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកតុបតែងមុខ ឲ្យ ស្រីនីត ឈ្មោះ Sopheak Nano ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្រោយ ស្រីនីត តុបតែងខ្លួនរួច នៅព្រឹកមិញនេះ ហើយប្រាប់ឲ្យដឹងថា “មកមើលសម្រស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ពេលស្លៀកសម្លៀកបំពាក់បុរាណតិចមើល ប្លែកយ៉ាងណាដែរ ក្រោមការរៀបចំពិសេសពី ប្រសិទ្ធសិរី សំអាងការ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះភ្លាម អ្នកលេងហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ ស្អាតណាស់បងអើយ, ស្អាតលើសពីការគិត, ល្អគន់ណាស់, ធំឡើងមុខហ្នឹង រាងហ្នឹង ដឹងតែបវរកញ្ញាហ្មង, កូនហ្នឹងស្អាតណាស់ និយាយមែន បើយកទៅសំដែងធ្វើតួឆ្នាស់ល្អមើលណាស់ ស្លូតក៏បាន,
សែនស្អាតខ្មៅស្រអែមស្រស់សោភា។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖

Related posts

Leave a Comment