ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង លើ មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ មិនត្រឹមតែ រៀបរាប់ប្រវត្តិសាស្ត្រ បានក្បោះក្បាយប៉ុណ្ណោះទេ អមដោយភាពកំប្លុកកំប្លែងទៀត, មើលហើយពិតជាជក់ចិត្ត…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sean Seav Penh បានបង្ហោះវីដេអូមួយពីសកម្មភាព មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបអង្គរ ម្នាក់ ដែលកំពុង រៀបរាប់អត្ថន័យរូបភាព នៅលើប្រាង្គប្រាសាទនានា ជូនភ្ញៀវទេសចរ បានយ៉ាងក្បោះក្បាយ អមដោយភាព កំប្លុកកំប្លែង រហូតធ្វើឲ្យអ្នកដែលបានជួបផ្ទាល់ និងទស្សនាវីដេអូនេះ ទប់សំណើចមិនជាប់។

មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះមានឈ្មោះ Hiek Senghuot មានឈ្មោះក្នុងហ្វេសប៊ុក Hout Robin។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះវីដេអូខាងលើនេះ គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មានការពេញចិត្តយ៉ាងខ្លាំងពីមហាជនទូទៅ រហូតមានការចែករំលែកតគ្នា ជាង១ម៉ឺនដងបាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមើលចប់ ធ្វើឲ្យគ្រប់គ្នាបង្ហាញពីការកោតសរសើរជាខ្លាំងចំពោះ Hiek Senghuot ហើយក៏មានអ្នកខ្លះទៀត បានចូល comment ពេញៗមាត់ថា ៖ បើខ្មែរយើងទៅមើលប្រាសាទ ហើយមានមគ្គុទ្ទេសក៍ទេសចរណ៍ គឺល្អណាស់ ទី១ បង្កើនការងារសម្រាប់ពួកគាត់ ទី២ ស្គាល់ប្រវត្តិសាស្ត្រច្បាស់, ល្អណាស់ប្អូន។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ ថា មគ្គុទ្ទេសក៍ទេសចរណ៍ មានថ្វីមាត់ពូកែយ៉ាងណានោះ តោះទៅទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment